ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​គ្រប់គ្រង​ឥរិយា​បទ​រឹងរូស​មិន​ស្តាប់បង្គាប់​របស់​កូន​អ្នក !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​មិន​ស្តាប់បង្គាប់ គឺជា​បញ្ហា​អាកប្បកិរិយា​ទូទៅ​ក្នុង​ចំណោម​កុមារ ។ នៅ​ពេល​អ្នក​ប្រាប់​កូន​របស់​អ្នក ហើយ​ពួក​គេ​ធ្វើ​ពុត​ជា​មិន​ឮ គឺ​ដល់​ពេល​ត្រូវ​ចាត់វិធានការ​សម​ស្រប និង​ជំរុញ​ពួក​គេ​ឱ្យ​ចាប់ផ្តើម​ស្តាប់​អ្នក ។…

រាជធានី​ភ្នំពេញ ៖ ការ​មិន​ស្តាប់បង្គាប់ គឺជា​បញ្ហា​អាកប្បកិរិយា​ទូទៅ​ក្នុង​ចំណោម​កុមារ ។ នៅ​ពេល​អ្នក​ប្រាប់​កូន​របស់​អ្នក ហើយ​ពួក​គេ​ធ្វើ​ពុត​ជា​មិន​ឮ គឺ​ដល់​ពេល​ត្រូវ​ចាត់វិធានការ​សម​ស្រប និង​ជំរុញ​ពួក​គេ​ឱ្យ​ចាប់ផ្តើម​ស្តាប់​អ្នក ។ ខាងក្រោម​នេះ គឺជា​ជំហាន​ហ៊ាន​ងាយ​ៗ ដើម្បី​ដោះស្រាយ​ការ​មិន​ស្តាប់បង្គាប់ ៖

១. ផ្តល់​ការ​យកចិត្តទុកដាក់​ជា​វិជ្ជមាន ៖ ចូរ​ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ការ​យកចិត្តទុកដាក់​ជា​វិជ្ជមាន​ប្រចាំ​ថ្ងៃ ។ ចំណាយពេល​និយាយ ឬ​ដើរ​លេង​ជាមួយ​គ្នា ។

២. សរសើរ​អាកប្បកិរិយា​ល្អ​របស់​កូន ៖ វា​ជា​ការ​សំខាន់​ក្នុង​ការ​ស្វែងរក​អាកប្បកិរិយា​ល្អ​ដើម្បី​សរសើរ ។ នៅ​តុ​អាហារ​ពេល​ល្ងាច អ្នក​អាច​និយាយ​ថា «​កូន ! រៀបចំ​តុ​ញ៉ាំ​បាយ​ឱ្យ​ប៉ាប​ន្តិ​ច​» ភ្លាម​ៗ​នៅ​ពេល​ពួក​គេ​ធ្វើ​តាម​អ្នក ចូរ​អ្នក​និយាយ​ថា អរគុណ​កូន​សម្រាប់​ការ​រៀបចំ​តុ​បាយ នៅ​ពេល​ប៉ា​ស្នើ​សុំ​ឱ្យ​កូន​ធ្វើ ។ ការ​សរសើរ​នេះ​បង្ហាញ​ថា អ្នក​ពេញចិត្ត​ចំពោះ​ការ​ធ្វើ​តាម​របស់​ពួក​គេ ។

៣. ផ្តល់​ការ​ណែនាំ​ប្រកបដោយ​ប្រសិទ្ធភាព ៖ ប្រសិនបើ​កូន​របស់​អ្នក​មិន​ឮ​អ្នក ឬ​ពួក​គេ​រវល់​នឹង​ការ​លេង​ហ្គេ​ម​វី​ដេ​អូ​របស់​ពួក​គេ អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ណែនាំ ។ ការ​បង្កើត​ទំនាក់ទំនង​ភ្នែក ឬ​ដាក់​ដៃ​លើ​ស្មា​របស់​ពួក​គេ នឹង​ជួយ​អ្នក​ឱ្យ​ទទួល​បានការ​ចាប់អារម្មណ៍​មុន​ពេល​អ្នក​និយាយ ។ បិទ​សំឡេង​រំខាន ហើយ​ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​កំពុង​យកចិត្តទុកដាក់ ដូច្នេះ​ពួក​គេ​អាច​ស្រូប​យក​អ្វី​ដែល​អ្នក​កំពុង​ប្រាប់​ពួក​គេ​ឱ្យធ្វើ ។

៤. ផ្តល់​ជូន​ជម្រើស​ជាក់លាក់ ៖ មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ប្រឆាំង​នឹង​អាកប្បកិរិយា​ដែល​រឹងរូស គឺ​ផ្តល់​ជម្រើស​ពីរ ។ នៅ​ពេល​អ្នក​ផ្តល់​ជម្រើស កូន​របស់​អ្នកមាន​អារម្មណ៍​ថា ពួក​គេ​មានការ​គ្រប់គ្រង​លើ​ស្ថានភាព​ខ្លះ ។ ចៀសវាង​សំណួរ​ដូច​ជា តើ​អ្នក​ចង់​ស្លៀកពាក់​ឥឡូវនេះ​ទេ ? ព្រោះ​ក្មេង​ដែល​រឹងរូស​នឹង​និយាយ​ដោយ​ស្វ័យប្រវត្តិ​ថា ទេ ។ សួរ​សំណួរ​ដូច​ជា តើ​អ្នក​ចង់​ពាក់អាវ​ក្រហម ឬ​អាវ​លឿង ? គ្រាន់តែ​ត្រូវ​ប្រាកដ​ថា អ្នក​អាច​រស់នៅ​ជាមួយ​ជម្រើស​របស់​កូន​អ្នក មុន​ពេល​ផ្តល់​ជម្រើស ។

៥. ប្រើ​ច្បាប់​វិន័យ ៖ ច្បាប់​វិន័យ​ត្រូវ​ដាក់​បញ្ចូល​អ្វី​ៗ​ជា​ការ​លើកទឹកចិត្ត ជា​ជាង​ការ​ចង្អុលបង្ហាញ​ពី​ផលវិបាក​អវិជ្ជមាន វា​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​អនុលោម​តាម​ច្បាប់ ។ នៅ​ពេល​ប្រើ​ជា​ប្រចាំ កុមារ​ចាប់ផ្តើម​ឃើញ​ថា ពួក​គេ​មានការ​គ្រប់គ្រង​ខ្លះ​ៗ​នៅ​ពេល​ពួក​គេ​ទទួល​បាន​ឯកសិទ្ធិ​របស់​ពួក​គេ ។ ដូច្នេះ​ជំនួស​ឱ្យ​ការ​និយាយ​ថា កូន​មិន​អាច​លេង​ហ្គេ​ម​វី​ដេ​អូ​បាន​ទេ ពីព្រោះ​កូន​មិន​បាន​សម្អាត​បន្ទប់ សូម​ព្យាយាម​និយាយ​ថា កូន​អាច​លេង​ហ្គេ​ម​វី​ដេ​អូ​បាន​ភ្លាម​ៗ​នៅ​ពេល​អ្នក​សម្អាត​បន្ទប់​របស់​កូន​រួចរាល់ ។ ការ​ផ្លាស់​ប្តូរ​បន្តិចបន្តួច​នៅ​ក្នុង​សារ​របស់​អ្នក​អាច​ជំរុញ​កូន​ឱ្យធ្វើ​ការ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្មាំ ២០២២ ចំពោះ​កម្មវិធី​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។ ការ​ចុះ​ឈ្មោះ​បុត្រ​ធីតា​នៅ​សាលារៀន​យើងខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ដើម្បី​ប្តូរ​យក​សម្ភារ ឬ​ទូទាត់​ជាមួយ​និង​សេ​វាស​ផ្សេង​ៗ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។