ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​អ្នកស្រុក​អស់​៤​ខ្នង នៅ​ស្រុក​ឆ្លូង

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ គ្រោះ​អគ្គិភ័យ​ដោយ​សង្ស័យ​ថា អាច​ផ្តើម​ចេញពី​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី បាន​លេប​ត្របាក់​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ធំ​ៗ​ដែល​សង់​នៅ​ជាប់​ៗ​គ្នា អស់​ចំនួន​៤​ខ្នង​ផ្ទះ

ខេត្តក្រចេះ ៖ គ្រោះ​អគ្គិភ័យ​ដោយ​សង្ស័យ​ថា អាច​ផ្តើម​ចេញពី​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី បាន​លេប​ត្របាក់​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ធំ​ៗ​ដែល​សង់​នៅ​ជាប់​ៗ​គ្នា អស់​ចំនួន​៤​ខ្នង​ផ្ទះ នៅ​ភូមិ​ព្រែក​សំរោង​១ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង​។ គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆេះ​សន្ធោសន្ធៅ​ផ្អើល​អ្នកស្រុក ក៏​ដូច​ជា​នគរបាល​ស្រុក ហើយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ធំ​ៗ២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​រាប់​សិប​ឡាន ក្នុង​ការ​ជួយ​បាញ់​សង្គ្រោះ​ទប់ស្កាត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៥ ខែមករា​។

មិន​មាន​សេចក្តីរាយការណ៍​ជាក់លាក់​ណាមួយ​ឲ្យ​ច្បាស់​ថា គ្រោះ​អគ្គី​ភ័យ​នេះ​ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ តែបើ​តាម​ការ​សន្និដ្ឋាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​នេះ អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ចេញពី​ផ្ទះបាយ​មួយ​ខ្នង ហើយ​បាន​ឆាបឆេះ រាលដាល​ដល់​ផ្ទះ​ចំនួន​៣​ខ្នង​ផ្សេង​ទៀត​។ ជាមួយនឹង​ការ​ខូចខាត នគរបាល​ស្រុក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​លើ​ការ​ខាតបង់​សរុប​គឺ​អស់​ជិត​១០​ម៉ឺន​ដុល្លារ​។ តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ធំ​ៗ​ធ្វើ​អំពី​ឈើ​ប្រក់ ក្បឿង​ចំនួន​៤​ខ្នង​ផ្ទះ បាន​រង​ការ​ឆាបឆេះ​តែ​រយៈពេល​ជាង​១​ម៉ោង​។

ក្នុង​នោះ​រួម​មានផ្ទះ របស់​ជន​រង​គ្រោះ​ទី​១.​ឈ្មោះ ហ៊​ត គឹ​ម​ហ៊ុយ អាយុ​៧១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជុ​យ សុខ​គាង អាយុ​៧០​ឆ្នាំ បាន​រង​ការ​ឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ទំហំ​៧,៥​ម៉ែត្រ គុណ​១០​ម៉ែត្រ និង​ជា​ផ្ទះ​បង្កហេតុ​ដំបូង​គេ ទី​២.​ជន​រង​គ្រោះ​ឈ្មោះ ស្រេង នាង​ធំ អាយុ​៦៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ បាន​រង​ការ​ឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ទំហំ ៧,៥​ម៉ែត្រ គុណ​១០​ម៉ែត្រ ទី​៣.​ឈ្មោះ ឡាយ ញ៉ា អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ស៊ា​ន នី​សំ អាយុ​៤២​ឆ្នាំ បាន​រង​ការ​ឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ទំហំ​៦​ម៉ែត្រ គុណ​១៥,៥​ម៉ែត្រ និង​ទី​៤.​ឈ្មោះ ហង្ស ស្រ៊ុ​ង អាយុ​៧៥​ឆ្នាំ បាន​រង​ការ​ឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ទំហំ​៦​ម៉ែត្រ គុណ​១៦​ម៉ែត្រ​។

យ៉ាងណា​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ទោ ឌួ​ង សុ​ទ្ធី បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បង្ក​ឲ្យ​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។ ដោយ​គ្រាន់តែ​សម្ភារ​ប្រើប្រាស់​ជា​ច្រើន និង​មានផ្ទះ​ឈើ​៤​ខ្នង ជា​ច្រើន​ដំបូល​បាន​រង​ការ​ឆេះ​ហ្មត់​តែ​មួយ​ពព្រិច​ភ្នែក​។ សម្រាប់​ខេត្តក្រចេះ គ្រោះ​អគ្គិភ័យ​ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា ស្រុក​ឆ្លូង​ដែល​ជា​ស្រុក នៅ​បណ្តោយ​ដង​ទន្លេមេគង្គ បាន​កើត​មាន​ញឹកញាប់​ជាងគេ​ដូច​ជា​ឆេះ​ផ្ទះ ឆេះ​ផ្សារ ឆេះ​បង្គោល​អង់​តែ​ន និង​ឆេះ​ឡថ្នាំ​ជាដើម ឧប្បត្តិ​ហេតុនេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​៕