ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ល្មើស​ល្បឿន​ជ្រុល​បុក​ក្បាល​ក្លូ​ស្លា.ប់​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) ត្រូវ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កិន​ពីលើ​ខ្ទេច​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​មក​បុក​ក្បាល​ក្លូ​ពុះ​ចែក​ទ្រូងផ្លូវ​ដួល ហើយត្រូវ​​រថយន្ត​មក​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) ត្រូវ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កិន​ពីលើ​ខ្ទេច​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​មក​បុក​ក្បាល​ក្លូ​ពុះ​ចែក​ទ្រូងផ្លូវ​ដួល ហើយត្រូវ​​រថយន្ត​មក​កិន​បន្ថែម​។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​០៣​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​មុខ​វត្ត​ជម្ពូ​វ័​ន្ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​បាន​ប្រាប់​ថា មុន​កើតហេតុ​បានឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FW-5829 ដោយ​មាន​ដឹក​ស្ត្រី​ម្នាក់​ពីក្រោយ​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ទៅ​បុក​ក្បាល​ក្លូ​រ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​បោក​នឹង​ថ្នល់ គាប់​ជួន​ពេល​នោះ​មាន​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ពណ៌​ខៀវ​លាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5187 បើក​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​កិន​បន្ថែម​ពីលើ​បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ប្រភព​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​កិន ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​៥០០​ម៉ែត្រ ក៏​ទុក​រថយន្ត​ចោល ចំណែកឯ​អ្នក​បើក​បាន​គេច​ខ្លូ​ន​បាត់​តែ​ម្តង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​មក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ ចំណែក​ជន​រង​គ្រោះ​ទាំង​២ ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕