ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ៗ៧​នាក់​ត្រូវ​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់ (​បៀរ ខ្លា​ឃ្លោក​) មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​៧​នាក់ រួច

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់ (​បៀរ ខ្លា​ឃ្លោក​) មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​៧​នាក់ រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​កា​រិ​យ​ល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​ឈ្មោះ យិ​ន ព្រម ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ខេត្តសៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​នេះ ដោយ​មានការ​ចង្អុលបង្ហាញ និង​បទបញ្ជា​របស់​លោក​ឧត្តម សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ការិយាល័យ​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ប្រតិបត្តិការ​ចាប់​ល្បែងស៊ីសង​ខុសច្បាប់ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ស្ត្រី​ញៀន​ល្បែង (​បៀរ ខ្លា​ឃ្លោក​) ចំនួន​៧​នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ផង​ដែរ​។

ប្រ​ភ​ប​បាន​បន្ត​ថា ស្ត្រី​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ ចំនួន​៧​នាក់​នោះ​មាន ១-​ឈ្មោះ យិ​ន ព្រម ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ស្រុក​កំណើត​ភូមិ​កក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ២-​ឈ្មោះ ថោ​ង ឡាញ់ ភេទ​ស្រី អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្សៀ​ម​រាប ខេត្តសៀមរាប ៣-​ឈ្មោះ ហុង សំបូរ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ៤-​ឈ្មោះ កុ​ល សារី ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ៥-​ឈ្មោះ ចាន់ ស៊ីវ ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ៦-​ឈ្មោះ មឿ​ន សារី ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ក្រោម សង្កាត់​ស្វាយ​ដង្គំ ខេត្តសៀមរាប និង​៧-​ឈ្មោះ ហួយ សារី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ខេត្តសៀមរាប​។
 
ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ស្ត្រី​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​៧​នាក់​រួច​មក កម្លាំង​ជំនាញ​បាន ដកហូត​វត្ថុ​តាង​រួម​មាន គ្រាប់​ខ្លា​ឃ្លោក​ចំនួន​៣​គ្រាប់​, កំរាល​ខ្លា​ឃ្លោក​ចំនួន​១, ម៉ូតូ​អ្នកលេង​៣​គ្រឿង​,​ប្រាក់​រៀល​ចំនួន​១៥​ម៉ឺន​រៀល​, បៀ​ចំនួន​៣​ហ៊ូ និង​កៅអី​៤​។