ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ! កិន​ឡើង​ខ្ទេច​មើល​សព​លែង​យល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​មួយ​គ្រឿង​ខណៈ​បោះពួយ​បង្ខំ​ឲ្យ​ផុត​ស្តុ​ប​ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង ហើយ​កិន​អ្នក​បើក​ម៉ូតូ​ឡើង​ខ្ទេច​ក្បាល​មើល​លែង​ …

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​មួយ​គ្រឿង​ខណៈ​បោះពួយ​បង្ខំ​ឲ្យ​ផុត​ស្តុ​ប​ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង ហើយ​កិន​អ្នក​បើក​ម៉ូតូ​ឡើង​ខ្ទេច​ក្បាល​មើល​លែង​យល់​​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ភ្នំពេញ​ហាណូយ​(១០១៩)​កែង​ផ្លូវ​សម្តេច ជា ស៊ី​ម ស្ថិត​ភូមិ​ប៉ា​យា​ប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ រិ​ទ្ធិ ចាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត ភូមិ​ចេក​ធ្លក ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​លាយ​លឿង​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5797 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ទូច សិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ក្តី​រុណ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ស្តុ​ប​ភ្លើង​ជិត​លោត​ចេញ​ពណ៌​លឿង​ក៏​បន្ថែម​ល្បឿន​ដើម្បី​ឲ្យ​ផុត  ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ពេញទំហឹង ហើយ​កិន​ម៉ូតូ និង​អ្នកបើកបរ​ឡើង​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ភ្លាម​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​ភ្លាម តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន និង​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

បើ​តាម​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​កើតហេតុ​ខ្លួន​បាន​បើករថយន្ត​ធុន​ធ្ងន់​ដឹក​ទំនិញ​ចេញ​មក​ពី​ប្រទេស​ថៃ​ក្នុង​គោលបំណង​ទៅ​ទម្លាក់​នៅ​ក្នុង​ឃ្លាំង​ម្តុំ​លូ​៥ ស្រាប់តែ​មក​ដល់​ចំណុច​ស្តុ​ប​ភ្លើងពណ៌​ខៀវ​ក៏​ជាន់​បន្ថែម​ល្បឿន បាន​ពាក់កណ្តាល​ទើប​ភ្លើងពណ៌​លឿង ស្រប​ពេល​នោះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដែរ​ក៏​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​អ្នក​បើក​ម៉ូតូ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕