ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​មិន​នៅ ជាង​ជួសជុល​ទូរស័ព្ទ​ម្នាក់​ចូល​ទៅ​…

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ម្នាក់​បាន​ចូល​ទៅ​ក្នុងផ្ទះ​ដែល​ម្ចាស់​គេ​ទុក​ចោល ហើយ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​

ខេត្តឧត្តរមានជ័យ ៖  បុរស​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ម្នាក់​បាន​ចូល​ទៅ​ក្នុងផ្ទះ​ដែល​ម្ចាស់​គេ​ទុក​ចោល ហើយ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។
ជន​រង​គ្រោះ​ឈ្មោះ ស៊ន់ វិចិត្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទើប​មក​ស្នាក់​នៅ និង​ប្រកប​មុខរបរ​ជា​ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​គោក​មន ស្ថិត​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​ពុំ​មានកូន​ប្រពន្ធ ឬ​សាច់ញាតិ​ណា​ម្នាក់​ឡើយ ។
ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ផ្សារ​គោក​មន​ប្រមាណ​ជិត​មួយ​ឆ្នាំ​ហើយ ដោយ​ប្រកប​មុខរបរ​ជា​ជាង​ជួសជុល​ទូ​ស័ព្ទ ស្រាប់តែ​រយៈពេល​១០​ថ្ងៃ​មក​ហើយ​មិនដឹង​ថា ទៅ​ណា​មក​ណា​នោះ​ទេ ។ នៅ​ព្រឹក​កើតហេតុ​គាត់​បាន​ដើរទៅ​ខាងក្រោយ​ភូមិ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ស្លាប់​ទៅ​ហើយ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ូលិស​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ ។
លោក​វរសេនីយ៍ទោ ហម ភិ​រម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ស្រាវជ្រាវ​ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ ហើយ​មិន​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់​នោះ​ទេ ហើយ​លោក​បាន​ស្រាវជ្រាវ​បន្ត ទើប​ដឹង​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ​កូន និង​សាច់ញាតិ​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​លោក​បាន​ទំនាក់ទំនង​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕