ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ដកហូត​ស្បៃ​មុង​បានជា​ច្រើន​ម៉ែត្រ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

គណៈ​បញ្ជាការ​ឯក​ភាព​ស្រុក​អន្លង់​វែង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២២​កន្លង​ទៅ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ នៅ​អាង​

ខេត្តឧត្តរមានជ័យ ៖ គណៈ​បញ្ជាការ​ឯក​ភាព​ស្រុក​អន្លង់​វែង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២២​កន្លង​ទៅ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ នៅ​អាង​អូរ​ជីក​ស្ថិត​ក្នុងភូមិ​ថ្នល់​កែង​ និង​ភូមិ​កោះ​ថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

ប្រតិបត្តិការ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​អនុសេនីយ៍​ត្រី អោម ចន្ទ​រស្មី ជំនួយការ​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់​វែង សហការ​ជាមួយ​កម្លាំង​នគរ​បាល​ស្រុក​អន្លង់​វែង និង​ប្រជា​ការពារ ដឹកនាំ​រួម​ដោយ​លោក ងួ​ន លី​ន នាយក​រដ្ឋបាល​សាលាស្រុក ។

លោក អោម ចន្ទ​រស្មី បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ថា មាន​ករណី​នេសាទ​​ល្មើសច្បាប់​នៅ​ចំណុច​ខាងលើ វរសេនីយ៍​ឯក ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង បាន​បញ្ជា​ឲ្យ​រូប​លោក​សហការ​ជាមួយ​កម្លាំង​ឯកភាព​ស្រុក ចុះ​បង្ក្រាប​ជាក់ស្តែង​នៅ​ចំណុច​អាង​អូរ​ជីក ហើយ​រដូវ​នេះ​ជា​រដូវ​ត្រី​ពង​ថែម​ទៀត ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់​វែង ឲ្យ​ដឹង​ថា ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុ​តាង​មាន ស្បៃ​មុង​១៦​ផ្ទាំង​ប្រ​វែង​៣០០​មែ​ត្រ និង​ឧបករណ៍​ល្មើស​នេសាទ​ជា​ច្រើន​ទៀត ។ វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក​អន្លង់​វែង ដើម្បី​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ