ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បុក​ពីក្រោយ ស្លា.ប់​ម្នាក់ របួស​ម្នាក់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួស ខណៈ​យុវជន​ទាំង​២​នាក់ កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ពីក្រោយ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួស ខណៈ​យុវជន​ទាំង​២​នាក់ កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​កាលពី​វេលា​ម៉ោង ៨ និង​៥៣​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦២-១៦៣ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​រវាង​រថយន្ត​មិន​ស្គាល​ម៉ាក​បាន​បុក​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​ជនរ​ង្គ្រោះ​ភាគី​ខាង​ម៉ូតូ​ដែល​មាន​គ្នា​២​នាក់ ម្នាក់​ឈ្មោះ សេ​ម ខេមរា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ មុខរបរ​កម្មក​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រី​ហ​នុ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​ឈ្មោះ នី សុភ​ស្ភ័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​ដូច​គ្នា មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ អ្នក​រួម​ដំណើរ​ពីក្រោយ រង​របួសស្រាល ។

ប្រភព​បាន​បន្ថែម​ថា ចំពោះ​មូលហេតុ​ក្នុង​គ្រោះថ្នាក់​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ថា​យ៉ាងណា​នោះ​ទេ គ្រាន់​គេ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ ហើយ​បន្ត​បើក​ទៅ​មុខ​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ទោះបីជា​មានការ​តាម​ពី​សំណាក់​សមត្ថកិច្ច​យ៉ាងណា​ក៏​ដោយ ។

ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​ស្រុក​ព្រៃ​នប់​យក​ទៅ​រក្សារ​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕