ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ ! បង្ខាំង​ទុក​ក្នុងផ្ទះ​សំណាក់​ដើម្បី​សុំ​ស្នេហ៍​ជា​ថ្មី

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ …

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ហេង​ជីវ៉ា​» ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចាប់​បង្ខាំង​អតីត​ប្រពន្ធ​របស់​ខ្លួន​ដើម្បី​សុំ​ស្នេហ៍​ជា​ថ្មី ។

ប្រភព​ពី​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ខេន លី​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​បើកបរ ស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្របី ឃុំ​ក្រគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ផាត សុ​ឈៀក ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ និង​ស្ត្រី​រង​គ្រោះ ជា​ប្តី​ប្រពន្ធ​គ្នា ដែល​ទើបតែ​លែងលះ​គ្នា​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ហើយដោយ​ជនសង្ស័យ​មិន​ដាច់​ចិត្ត​ពី​អតីត​ប្រពន្ធ ទើប​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ក្នុងផ្ទះ​សំណាក់​យីហោ «​ហេង​ជីវ៉ា​» ដើម្បី​សុំ​ស្នេហ៍​ជា​ថ្នី ។

អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕