ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាត្រូវបានអបអរសាទរ និងសរសើរយ៉ាងខ្លាំងសម្រាប់រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រូវ​បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ (55th AMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​០៥ ខែសីហា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រូវ​បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ (55th AMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ។​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​នាម​ប្រធាន​អាស៊ាន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុ​ខុន បាន​រំលឹក​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​ទាំងអស់​ដែល​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) នៅ​ថ្ងៃ​សុក្រ (០៥ សីហា​) ថា រដ្ឋមន្ត្រី​ការ​បរទេស​ទាំងអស់​ត្រូវ​តែ​រក្សា​ឱ្យ​បាន​នូវ​ភាព​អត់ធ្មត់ សេចក្តី​ថ្លៃថ្នូ សុជីវធម៌​ល្អ និង​កិច្ច​ពិភាក្សា​ប្រកប ដោយ អរិយធម៌ ។

សារ​នេះ គឺ​ច្បាស់លាស់​ថា អាស៊ាន ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ មាន​បុព្វសិទ្ធិ ដើម្បី​រៀបចំ​បទ បញ្ញា​តិ​មួយ​ចំនួន ហើយ​អ្នកចូលរួម​ទាំងអស់​ត្រូវ​តែ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់ មាន ន័យ​ថា កុំមករ​ញ៉េ​រ ញ៉ៃ​ជាមួយ​ប្រទេស​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ឱ្យ​សោះ ។

ក្រសួង​បន្ត​ថា នៅ​ចំ​កណ្តាល​នៃ​ភាព​តានតឹង​សកល​ដែល​កំពុង​តែ​កើនឡើង​ដោយសារ​តែ​ការ​ឈ្លានពាន​របស់​របស់​រុ​ស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា ការ​កើនឡើង​នូវ​ភាព​តាន តឹង​រវាង​ចិន និង​សហ​ហ​រដ្ឋ​អា​មេ​រិ​កលើ​បញ្ហា​កោះ​តៃវ៉ាន់ ពិភពលោក​ត្រូវការ​ជា​ចាំបាច់​នូវ វេ​ទិ កា​ផ្លូវការ​មួយ​ដែល​យ៉ាង​ហោច​ណាស់​ក៏​អ្នកចូលរួម អាច​សម្តែង​ចេញ​នូវ​ជំហរ​របស់​ខ្លួន​។ ហើយ​អាស៊ាន​បាន​ផ្តល់​កន្លែង​មួយ​ដែល​ប្រទេស​មហាអំណាច​ធំ​ៗ​របស់​ពិភពលោក​មាន​អារម្មណ៍​ថា ខ្លួន​មាន​ផា​សុខភាព ។

អាស៊ាន​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ តែងតែ​ព្យាយាម​មិន​ឱ្យ​ផុងខ្លួន​នៅ ជាប់​ចំ​ចំណុចកណ្តាល​នៃ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ភ្ញៀវ​របស់​ខ្លួន ។ ក្រសួង​លើក​ឡើង​ថា ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ទាំងឡាយ​ដែល​នាំ​ឲ្យ​ភ្ញៀវ​អាស៊ាន​គោរព​ច្បាប់​ល្បែង​នេះ គឺ​ដោយសារ​តែ​អាស៊ាន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ដ៏​លំបាក​បំផុត​របស់​ខ្លួន​ដោយ​ការ​ដាក់​ទណ្ឌកម្ម​របប​យោធា​មី​យ៉ា​ន់​ម៉ា ក្រោម​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ Min Aung Hlaing ចំពោះ​ទ​ង្វើ​ដ៏​ព្រៃផ្សៃ​របស់​ខ្លួន ។

ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា សម្ដេច​ជា​ប្រធាន​អាស៊ាន​ដែល​មានការ​ទទួលខុសត្រូវ​ចំពោះ​វេទិកា​តំបន់​នេះ បើ​ទោះបីជា​ក្នុង​ចិត្ត​របស់​សម្ដេច​ប្រហែលជា​ប្រាថ្នា​ចង់​នៅ​ឲ្យ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ា​ន់​ម៉ា​ក៏​ដោយ ។

ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល​ប្រាកដប្រជា​និយម សម្ដេច ហ៊ុន សែន បាន​ទទួល ស្គាល់​ថា ការ​ឈរ​នៅ​ខាង​មេដឹកនាំ​របប​យោធា​ដែល​ឃោរឃៅ​អាច​នឹង​នាំ​ឲ្យ​ស្រអាប់​តួនាទី​របស់​សម្ដេច​ក្នុង​ចំណោម​មេដឹកនាំ​អាស៊ាន​តែ​ប៉ុណ្ណោះ ។

ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ដែល​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក សម្ដេច​ក៏​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ ។ ប៉ុន្តែ ដោយ​ពុំ​ចាប់​គិត​អំពី​ចេតនា​ពិត​របស់​សម្ដេច ហ៊ុន សែន ស័ក្តិសម​នឹង​ទទួល​បាន​នូវ​ការ​ទះដៃ​អបអរ​យ៉ាង​កងរំពង ។

កា​រវិ​វត្ត​នានា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​លើកយក​ទៅ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​កិច្ចប្រជុំ​ជា​ស៊េរី ។ សុន្ទរកថា បើក​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ផ្តល់​តម្រុយ​អំពី​ទិស​ដៅ​នៃ​កិច្ច​ពិភាក្សា ។

នៅ​ក្នុង​សុន្ទរកថា បាន​បញ្ជាក់​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ ប្រសិនបើ​មានការ​ប្រ​.​ហារ​ជីវិត​អ្នកទោស​នយោបាយ​ទៀត នៅ​ពេល នោះ អាស៊ាន​នឹង​ត្រូវ​បង្ខំចិត្ត​ឱ្យធ្វើ​ការ​ពិចារណា​ឡើង​វិញ​អំពី​តួនាទី​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​…..​។

អាស៊ាន​មាន​ឯកច្ឆន្ទ​ភាព​ក្នុង​ការ​សម្តែង​ចេញ​នូវ​ការ​ខកបំណង​របស់​ខ្លួន ទៅ​លើ​វឌ្ឍនភាព តិច តួច​ដែល​សម្រេច​បាន​ក្នុង​ការ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ។ សេចក្តីថ្លែងការណ៍​រួម​បាន​ផ្តល់​អនុសាសន៍​ថា ការ​វាយតម្លៃ​អំពី​វឌ្ឍនភាព​ក្នុង​ការ​អនុ វត្ត​ការ​ព្រម ព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​គួរតែ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា ដើម្បី​«​ម​គ្គុ​ទេសន៍ ការ​សម្រេចចិត្ត​សម្រាប់​ជំហាន​បន្ទាប់​»​។

ខណៈ​ពេល​ដែល​មាន​ប្រទេស​ជា សមាជិក​មួយ​ចំនួន​ទទួលយក​ការ​ពន្យា​ពេល​ការ​សម្រេចចិត្ត​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ទៅ​ជា​ការ​សម្រេចចិត្ត​ដោយ​ថ្នាក់ដឹកនាំ​កំពូល វា​ក៏​ជា​ការ​ផ្តល់​ឱកាស​៣​ខែ​ដល់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) ដើម្បី​បង្ហាញ​សុ​ឆន្ទៈ​មួយ​ចំនួន​ទៅ​ដល់​អាស៊ាន ។ តើ «​វឌ្ឍនភាព​» មាន​រូបរាង​បែប​ណា គឺ​អាស្រ័យ​លើ​ការ​ជជែក​ពិភាក្សា​គ្នា​។

គួរ​យល់​ថា កិច្ចប្រជុំ​ពិសេស​មួយ​មុន​កិច្ចប្រជុំ​កំ​ពូ ល​នៅ ខែវិច្ឆិកា ប្រហែលជា​អាច​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិភាក្សា​អំពី​ផ្លូវ​ឆ្ពោះទៅ​អនាគត ក៏​ប្រហែលជា​អាច​គិត​ឡើង​វិញ​ផង​ដែរ​អំពី​អភិក្រម​ថ្មី​ចំពោះ​ប្រទេស​មី​យ៉ា​ន់​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ