ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 គ្រោង​ចាប់ផ្តើម​ការ​ប្រកួត​មុន​ថ្ងៃ​កំណត់ ក្រោម​ហេតុផល​មួយ

1 ឆ្នាំ មុន

កា​តា ៖ ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២២ គ្រោង​នឹង​ចាប់ផ្តើម​មុន​ថ្ងៃ​

កា​តា ៖ ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២២ គ្រោង​នឹង​ចាប់ផ្តើម​មុន​ថ្ងៃ​កំណត់ ពោល​១​ថ្ងៃមុន​ការ​គ្រោងទុក នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បី​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​កា​តា​ធ្វើការ​ប្រកួត​មុនគេ​។

ព្រឹត្តិការណ៍ World Cup 2022 គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយនៅ​ថ្ងៃ​បើក​ឆាក​នោះ មានការ​ប្រកួត​ចំនួន​៤​គូ​នៅ​ក្នុង​ពូ​ល A និង B​។ ការ​ប្រកួត​រវាង​សេ​ណេ​ហ្គា​ល់ នឹង​ហូ​ឡង់​នៅ​ក្នុង​ពូ​ល A ត្រូវធ្វើ​ឡើង​មុនគេ​បង្អស់​។ ហើយ​៦​ម៉ោង​បន្ទាប់ ទើប​ចាប់ផ្តើម​ការ​ប្រកួត​រវាង​ម្ចាស់ផ្ទះ​កា​តា នឹង​អេ​ក្វា​ឌ័​រ​ក្នុង​ពូ​ល​ដដែល​នេះ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ដាក់​សំណើ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ការ​ប្រកួត​រវាង​កា​តា និង​អេ​ក្វា​ឌ័​រ រៀបចំ​មុន​១​ថ្ងៃ​។ ដោយ​ធ្វើ​តាម​ការ​ពិភាក្សា​ជាមួយ​ប្រទេស​ទាំង​២ ព្រោះ FIFA យល់​ឃើញ​ថា​វា​ពិត​ស័ក្តិសម​បំផុត​នឹង​ប្រពៃណី​ដែល​ម្ចាស់ផ្ទះ ត្រូវ​ធ្វើការ​ប្រកួត​បើក​ឆាក​មុនគេ​បង្អស់​។

ការ​សម្រេចចិត្ត​ចុង​ក្រោយ​នឹង​ត្រូវធ្វើ​ឡើង​ដោយ​ការិយាល័យ​ក្រុមប្រឹក្សា FIFA ដែល​មាន​ប្រធាន​សហព័ន្ធ​ទាំង​៦​រូប បូក​រួម​ទាំង​ប្រធាន FIFA លោក Gianni Infantino ផង​ដែរ​។

ការ​ប្រកួត​៤​គូ​ក្នុង​ពូ​ល A និង B នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២
-​ពូ​ល A ៖ សេ​ណេ​ហ្គា​ល់ Vs ហូ​ឡង់ ម៉ោង ៥:០០​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​)
-​ពូ​ល B ៖ អង់គ្លេស Vs អ៊ី​រ៉​ង់ ម៉ោង ៨:០០​យប់
-​ពូ​ល A ៖ ម្ចាស់ផ្ទះ​កា​តា Vs អេ​ក្វា​ឌ័​រ ម៉ោង ១១:០០​យប់
-​ពូ​ល B ៖ សហរដ្ឋអាមេរិក Vs វែ​លស៍ ម៉ោង ២:០០​រំលង​អា​ធ្រា​ត្រ

គួរ​បញ្ជាក់​ថា តាម​ការ​គ្រោងទុក​ព្រឹត្តិការណ៍ World Cup 2022 នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០២២៕ (​ប្រភព​ពី BBC)

លោក Gianni Infantino

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ