Coros បានបង្កើតមួកសុវត្ថិភាពសម្រាប់អ្នកជិះកង់ដែលបានបំពាក់បច្ចេកវិទ្យាលើសពីពាក់វាដើម្បីសុវត្ថិភាព ។ មួករបស់ក្រុមហ៊ុននោះមានឈ្មោះថា Linx ។ តម្លៃសម្រាប់មួកសុវត្ថិភាពនេះ ពិតជាមានតម្លៃខ្ពស់ពេកហើយ តែអ្វីដែលពិសេសរបស់វាមិនត្រឹមតែជាមួកសុវត្ថិភាពនោះទេ ។
Linx បានបំពាក់ឧបករណ៍បំពង់សំឡេងនៅជាមួយស្រាប់ ដោយមិនចាំបាច់ឲ្យអ្នកពាក់លំបាក ប្រើកាសបន្ថែមអ្វីនោះទេ ។ និយាយរួម ត្រចៀករបស់អ្នកពាក់មួកមួយនេះ អាចស្តាប់តន្ត្រីដែលខ្លួនពេញចិត្តក្នុងពេលជិះកង់ដោយចំហ វាដូចជាយើងពាក់មួកសុវត្ថិភាពសម្រាប់អ្នកជិះកង់ទូទៅដែរ ។ លើសពីនេះទៀត ឧបករណ៍បំពងសំឡេងនេះក៏ពិសេសដែរ ព្រោះថាវាការពារសឡេងរំខានពីខាងក្រៅទៀតផង ។
ក្រុមហ៊ុនCoros បានបញ្ជាក់ថា គោលដៅនៃការបង្កើតមួកសុវត្ថិភាពមួយនេះគឺដើម្បីឲ្យអ្នកចូលចិត្តជិះកង់ទាំងអស់ អាចស្តាប់តន្ត្រីពេលជិះកង់ដោយគ្មានកាសត្រចៀក ។ លើសពីនេះទៅទៀត វាបានបំពាក់បច្ចេកវិទ្យាជាច្រើនដូចជា ប្រាប់ពីអាកាសធាតុ GPS ទទួលការហៅចូល ហើយអ្វីដែលពិសេសសម្រាប់មួកនេះបានបំពាក់នូវប្រព័ន្ធSensor នៅក្នុងមួកដែលអាចប្រាប់ពីគ្រោះថ្នាក់របស់អ្នក និងទីតាំងគ្រោះថ្នាក់ប្រសិនបើអ្នកពាក់វារងគ្រោះថ្នាក់អ្វីមួយនោះទៅអ្នកណាម្នាក់ ព្រោះវាបានភ្ជាប់កម្មវិធីជាមួយទូរស័ព្ទរបស់អ្នក ។ មានន័យថា នៅពេលអ្នករងគ្រោះប៉ះត្រូវមួកនេះ វានឹងបញ្ជូនសារទៅទូរស័ព្ទរបស់អ្នក ហើយប្រហែល៣០វិនាទីក្រោយមកទូរស័ព្ទរបស់អ្នកនឹងលោតសញ្ញាសង្គ្រោះ(Emergency Alart)ទូរស័ព្ទរបស់អ្នកនឹងទូរស័ព្ទទៅគ្រួសាររបស់អ្នក ឬប្តីប្រពន្ធ ឬមិត្តភក្តិ ឬបងប្អូនរបស់អ្នក និងប្រាប់ពីទីតាំងដែលអ្នករងគ្រោះថែមទៀតផង ។ អ្នកដែលត្រូវទាក់ទងទាំងនោះ អ្នកពាក់មួកនេះត្រូវភ្ជាប់កម្មវិធីចុះឈ្មោះអ្នកត្រូវទាក់ទងពេលមានអាសន្ន ឬ Emergency Contactជាមុនសិនក្នុងទូរស័ព្ទរបស់ខ្លួន ។ ៣០វិនាទីមុនការហៅចេញពីការគ្រោះថ្នាក់នោះ ក៏ជាពេលដែលអ្នកអាចបញ្ចប់ការហៅផងដែរ ។
ម្យ៉ាងទៀតវាក៏មានឧបករណ៍ជំនួយសម្រាប់ឲ្យអ្នកប្រើប្រាស់សម្រាប់ផ្លាស់ប្តូរបទចម្រៀងក្នុងទូរស័ព្ទ ។ ហេតុនេះនៅពេលអ្នកទិញLinxនេះ អ្នកនឹងទទួលបានរបស់បី មានមួកសុវត្ថិភាព ឧបករណ៍ជំនួយបញ្ជា និងកម្មវិធីភ្ជាប់ជាមួយទូរស័ព្ទ ។ ក្រុមហ៊ុនCoros ថា ថ្មរបស់វាអាចដំណើរការបាន១២ម៉ោង បន្ថែមលើសពីនេះតាមរយៈមួកមួយនេះ អ្នកអាចទាក់ទងអ្នកផ្សេងដែលពាក់មួកនេះដូចគ្នាបានក្នុងពេលជិះកង់ ។ តម្លៃ១៩៩ដុល្លារ សម្រាប់មួកសុវត្ថិភាពវៃឆ្លាតបែបនេះ ដូចជាមិនអាចទទួលយកបាន សម្រាប់អ្នកចូលចិត្តជិះកង់ហាត់ប្រាណ ។ សម្រាប់អ្នកត្រូវការមួកនេះអាចចូល ទៅបញ្ជាទិញតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Coros ៕
ចែករំលែកព័តមាននេះ