ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាប់ឃាត់​ឡាន​​​គ្មាន​ពន្ធ​ និងឡានពាក់​​ស្លាក​​លេខ​​ក្លែង​​ក្លាយ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មន្ត្រី​គយ​និង​រដ្ឋ​ករ​តំបន់​៥ ​ចុះ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​ពាក់​ស្លាក​​លេខ​ក្លែង​ក្លាយ​​បាន​ចំនួន​១១​គ្រឿង ​ធ្វើឡើងនៅ​ថ្ងៃ​ទី​១០ ​សីហា ​ស្ថិត​ក្នុងភូមិ​សា​ស្គ្រ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មន្ត្រី​គយ​និង​រដ្ឋ​ករ​តំបន់​៥ ​ចុះ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​ពាក់​ស្លាក​​លេខ
​ក្លែង​ក្លាយ​​បាន​ចំនួន​១១​គ្រឿង ​ធ្វើឡើងនៅ​ថ្ងៃ​ទី​១០ ​សីហា ​ស្ថិត​ក្នុងភូមិ​សា​ស្គ្រ​ភូមិ​សាមគ្គី​មាន​
ជ័យ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

មន្ត្រី​គយ​និង​រដ្ឋ​ករ​ការិយាល័យ​ស្រាវជ្រាវ​ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ខេត្តប្រាប់​ថា ​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋា​​គយ​​និង​រដ្ឋ​ករ​កម្ពុជា ដើម្បី​ប្រមូល​ពន្ធ​ជូន​ជា​កត​ព្វ​កិច្ច​មន្ត្រី​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​និង​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន ​ដែល​ដឹកនាំ​ដោយ​លោក លឹ​ម ប៊ុ​ន​សុ​ភ័​ក្រ ព្រៈ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​ដែល​ពាក់​ផ្លា​ក់​លេខ​ក្លែងក្លាយ​បាន​ចំនួន​១១​គ្រឿង​ ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៥​ខេត្តបន្ទាយមានជ័យ ​។

មន្ត្រី​គយ​និង​រដ្ឋ​ករ​បាន​បញ្ជាក់​ទៀតថា​ ​រថយន្ត​គ្មាន​ពន្ធ​ដែល​ត្រូវ​បង្ក្រាប​បាន​១១​គ្រឿង​មាន​៤​គ្រឿង​ម្ចាស់​ មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ ។ ចំណែក​​រថយន្ត​ចំនួន​៧​គ្រឿង​ ដែល​ម្ចាស់​បាន​សហការ​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​នៅ​ពេលចុះ​បង្ក្រាប​ មាន​រថយន្ត​ប្រភេទ​Mazda2​ចំនួន​៥​គ្រឿង រថ​យន្ត​Mazda3​ចំនួន​២​គ្រឿង រថយន្ត​ធុន​Nissanmarch​ចំនួន​១​គ្រឿង រថយន្ត​Suzuki Swiff​ចំនួន​១​គ្រឿង រថយន្ត​Lexus.330​ចំនួន​១​គ្រឿង រថយន្ត​Lexus.400h​ចំនួន​១​គ្រឿង​។ ​​

ចំពោះ​រថយន្ត​ចំនួន​១១​គ្រឿង​ ដែល​ត្រូវ​មន្ត្រី​​បង្ក្រាប​បាន​ត្រូវ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ស្រាវជ្រាវ​ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ខេត្តបន្ទាយមានជ័យ ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​ពន្ធ​ជូន​រដ្ឋ​តាម​ច្បាប់​កំ​ណ​ត់​៕

អត្ថបទសរសេរ ដោយ