ស្រវឹងពុះកញ្ជ្រោលដល់ក រួមរ័កស្នេហាជាមួយនាងខ្ទើ.យ ទីបំផុតអស់ម៉ូតូ១គ្រឿង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចូលទៅលេងនៅក្លិបឌីស្កូមួយកន្លែងរហូតសប្បាយអស់ចិត្តទើបចេញមកវិញ ហើយបានជួបនឹងនាងខ្ទើ.យម្នាក់កំពុង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចូលទៅលេងនៅក្លិបឌីស្កូមួយកន្លែងរហូតសប្បាយអស់ចិត្តទើបចេញមកវិញ ហើយបានជួបនឹងនាងខ្ទើ.យម្នាក់កំពុង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចូលទៅលេងនៅក្លិបឌីស្កូមួយកន្លែងរហូតសប្បាយអស់ចិត្តទើបចេញមកវិញ ហើយបានជួបនឹងនាងខ្ទើយម្នាក់កំពុងដើរតាមផ្លូវ ។ ខណៈនោះបុរសខាងលើមិនបានដឹងថាជាខ្ទើយទេ ដោយនឹកស្មានថាជាស្រីស្អាតក៏ទាក់ទងប្រលោមស្នេហ៍ រហូតត្រូវដងត្រូវផ្លែគ្នា ហើយនាំនាងខ្ទើយនោះទៅរួមរ័ក ប៉ុន្តែមិនបានទៅរកផ្ទះសំណាក់ឡើយព្រោះខ្លាចអស់លុយ ។
ពួកគេបាននាំគ្នាទៅរួមរ័កនៅលើគ្រែដែលគេទុកចោលនៅក្រោមដើមឈើ ហើយអ្វីដែលធ្វើឲ្យបុរសនោះមានការហួសចិត្តនិងអាម៉ាស់បំផុតនោះ គឺនារីដែលខ្លួនគិតថាជាស្រីស្អាតតាមពិតជាមនុស្សខ្ទើយសោះ ប៉ុន្តែដោយសារតែជ្រុលហួសទៅហើយ ក៏បានរួមរ័កតាមវិធីផ្សេងៗ រហូតបានសម្រេច ។
បន្ទាប់មក នាងខ្ទើយបានក្រោកមុន ហើយខណៈពេលដែលបុរសនោះកំពុងស្លៀកខោ នាងខ្ទើយក៏កញ្ឆក់យកកូនសោម៉ូតូ រួចរត់ទៅចាក់បញ្ឆេះម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែមករា កន្លងទៅ នៅក្រោមដើមឈើ ស្ថិតក្នុងផ្សារដីថ្មី ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាំងពីយប់នោះមក បុរសខាងលើមិនហ៊ានចូលផ្ទះទេព្រោះណាមួយខ្មាសគេផង និងណាមួយខ្លាចក្រុមគ្រួសារស្តីបន្ទោសផង ហើយក៏បានគេចខ្លួនរយៈពេល២ថ្ងៃ គឺរហូតមកដល់ថ្ងៃទី១២ ខែមករា ទើបក្រុមគ្រួសារតាមរកឃើញនិងនាំទៅផ្ទះ ។ បន្ទាប់មក ក៏នាំទៅដាក់ពាក្យបណ្ដឹងងទៅប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃដដែលនោះដែរ ។
បុរសដែលស៊យប៉ះចំនាងខ្ទើយនេះឈ្មោះ ប៉ាក់ ពាន់ អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ ។ បុរសរូបនេះ ត្រូវនាងខ្ទើយលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ ១H-៧៨៨១ ទៅបាត់ដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ