ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ជា​ច្រើន​គ្រឿង​ត្រូវ​បំផ្លាញ​​ក្រោយផ្ទុះកក្រើក​មូលដ្ឋានទ័ព​គ្រី​មៀ

1 ឆ្នាំ មុន

រុស្ស៊ី ៖ រូបភាព​ថ្មី​ៗ​របស់​ផ្កាយ​រណប​បាន​បង្ហាញ​ថា យន្តហោះ​ចម្បាំង​យ៉ាងតិច ៧​គ្រឿង​ត្រូវ​បាន​បំផ្លាញ​

រុស្ស៊ី ៖ រូបភាព​ថ្មី​ៗ​របស់​ផ្កាយ​រណប​បាន​បង្ហាញ​ថា យន្តហោះ​ចម្បាំង​យ៉ាងតិច ៧​គ្រឿង​ត្រូវ​បាន​បំផ្លាញ​នៅ​មូលដ្ឋាន​ទ័ពអាកាស​នៅ​ឧបទ្វីប​គ្រី​មៀ (Crimea) របស់​រុ​ស្ស៊ី​។ ការ​បញ្ចេញ​រូបភាព​នោះ​កើតឡើង​បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​និយាយ​ថា យន្តហោះ​ចំនួន ៩​គ្រឿង​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ការ​ផ្ទុះ​ដ៏​កក្រើក​នៅ​មូលដ្ឋានទ័ព​រុ​ស្ស៊ី​។

រូបភាព​ដែល​បាន​ផ្តល់​ដោយ​ស្ថាប័ន Planet Labs PBC និង​ត្រូវ​បាន​ថត​នៅ​រសៀល​ថ្ងៃ​ពុធ ទី ១០​សីហា បាន​ផ្ចាញ់​ការ​អះអាង​របស់​រុ​ស្ស៊ី​ដែល​ថា ការ​ផ្ទុះ​កាលពី​ថ្ងៃ​អង្គារ ទី ៩ ដែល​ស​ម្លា​.​ប់​មនុស្ស​ម្នាក់ និង​ធ្វើ​ឲ្យ​របួស ១៤​នាក់ មិន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។

យោធា​រុ​ស្ស៊ី​និយាយ​ថា គ្មាន​យន្តហោះ​ណាមួយ​ត្រូវ​បាន​បំផ្លាញ​ឡើយ​ក្នុង​ការ​ផ្ទុះ​នោះ និង​បាន​ស្តីបន្ទោស​​ហេតុការណ៍​នោះ​ថា​មក​ពី​ការ​ផ្ទុះ​គ្រាប់រំសេវ​ដែល​ត្រូវ​បាន​រក្សា​ទុក​។

អ៊ុយ​ក្រែ​ន​មិន​បាន​អះអាង​ផ្លូវការ​ថា​ការ​វា​.​យ​ប្រហារ​នោះ​ជា​ទំ​នួ​ស​ខុស​ត្រូវ​របស់​ខ្លួន​ឡើយ​។ ប៉ុន្តែ​លោក Oleksiy Arestovych ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ហេតុ​ការ​ផ្ទុះ​នោះ​បណ្តាល​មក​ពី​អា​វុ​.​ធ​រយៈ​ចំងាយ​ឆ្ងាយ​របស់​អ៊ុយ​ក្រែ​ន ឬ​ដោយសារ​ស្នាដៃ​របស់​យុទ្ធ​អ៊ុយ​ក្រែ​ន​ដែល​ប្រតិបត្តិការ​នៅ​តំបន់​គ្រី​មៀ​។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​អ៊ុយ​ក្រែ​ន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងប្រាប់​កាសែត The Washington Post នៅ​ថ្ងៃ​ពុធ​ដូច្នេះ​ថា ការ​ផ្ទុះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​រុ​ស្ស៊ី​គឺជា​លទ្ធផល​នៃ​ការ​វា​.​យ​ប្រហារ​ដោយ​កងកម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែ​ន​។

មូលដ្ឋាន​ទ័ពអាកាស​របស់​រុ​ស្ស៊ី​នោះ​ស្ថិត​នៅ​ចំងាយ​យ៉ាងតិច ២០០​គីឡូម៉ែត្រ​ពី​ទីតាំង​ជិត​បំផុត​របស់​អ៊ុយ​ក្រែ​ន​។

អ្នកវិភាគ​បាន​សង្ស័យ​ថា ការ​ខូចខាត​ទាំងនោះ​អាច​បណ្តាល​មក​ពី​ការ​ផ្ទុះ​ដោយ​ចៃ​ស​ន្យ ដោយ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​ពី​សង្គ្រាម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​និយាយ​ថា ខណៈ​ដែល​វា​មិន​អាច​ត្រូវ​បាន​គេ​កំណត់​ដោយ​ឯករាជ្យ​ពី​មូលហេតុ ការ​ផ្ទុះ​ទាំងនោះ​ទំនងជា​មិនកើត​ឡើង​ដោយសារ​ការ​វា​.​យ​ប្រហារ​ដោយ​មី​ស៊ី​ល​នោះ​ទេ​។

នៅ​ក្នុង​សុន្ទរកថា​មួយ​ក្រោយ​ពេល​មាន​ហេតុការណ៍​ផ្ទុះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​រុ​ស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskjy ប្តេជ្ញា​ថា​នឹង​ដណ្តើម​យក​ឧបទ្វីប​វិញ​ឲ្យ​បាន​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ