ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែងលោក ឌិន ពុ​ទ្ធី ឱ្យ​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ហើយ

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​​ជ័យ ៖ នៅមុននេះបន្តិច លោក​ឌិ​​ន ​ពុ​ទ្ធី ​ប្រធាន​សមាគម​​ពង្រឹង​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា ​CIERA​​ ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​ចេញពី​ពន្ធនាគារ​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ៖ នៅមុននេះបន្តិច លោក​ឌិ​​ន ​ពុ​ទ្ធី ​ប្រធាន​សមាគម​​ពង្រឹង​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា ​CIERA​​ ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ហើយ ​នៅម៉ោង​១១​និង​៤៥​នាទី​ ​ថ្ងៃ​ទី​១៤​ ខែមករា ឆ្នាំ​២០១៧​ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពីមន្ដ្រី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ ។

លោក​ ឌិន​ ពុ​ទ្ធី​ ដែល​ជាប់ចោទ​រឿង​បើករថយន្ត​បុក​មន្ដ្រី​​អន្ដោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​ នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ​។

លោក គី​ម សុ​ជាតិ មេធាវី​ការពារ​ក្ដី​លោក ឌិន ពុ​ទ្ធី បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែមករា​ថា ក្រោយ​បើក​សវនាការ​ជា​អសាធារណៈ លោក ងួ​ន រតនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​ដោះ​លែង​លោក ឌិន ពុ​ទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ ពោល​គឺ​មិន​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ និង​ត្រូវ​ចូល​បំភ្លឺ​ តាម​ដីកាកោះ​របស់​តុលាការ​ជាដើម​ ។ ក្នុងសវនាការ​នោះ គឺ​គ្មាន​វត្តមាន​លោក ឌិន ពុ​ទ្ធី នោះ​ទេ ប៉ុន្តែ​មេធាវីការពារ​ក្ដី​បាន​ចូលរួម​សវនាការ​ដើម្បី​តតាំងតាម​នីតិវិធី​ច្បាប់ ៕