ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​សួរ​រឿង​សមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់

1 ឆ្នាំ មុន

អង់គ្លេស ៖ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោកស្រី Liz Truss កាលពី​ថ្ងៃ​ពុធ ទី ១០​ សីហា បាន​កោះហៅ​

អង់គ្លេស ៖ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោកស្រី Liz Truss កាលពី​ថ្ងៃ​ពុធ ទី ១០​ សីហា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស​លោក Zheng Zeguang ឲ្យ​មក​ពន្យល់​អំពី​សកម្មភាព​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi​។

ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi និង​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាននៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​តៃវ៉ាន់​។

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​ខ្ញុំ​បាន​ណែនាំ​ឲ្យ​មន្ត្រី​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ពី​ពន្យល់​ពី​សកម្មភាព​របស់​ប្រទេស​គាត់​។ យើង​បានឃើញ​អាកប្បកិរិយា​ឈ្លានពាន​កាន់តែ​ខ្លាំង​ឡើង និ​វោហា​សាស្ត្រ​ពី​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​គំ​រា​.​ម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​»​។

«​ចក្រភព​អង់គ្លេស​ជំរុញ​ឲ្យ​ចិន​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​គំ​រា​.​ម​កំហែង ឬ​ការ​ប្រើ​កម្លាំង ឬ​ការ​បង្ខិតបង្ខំ​»​។

ជា​ការ​ឆ្លើយ​តប បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​អង់គ្លេស ស្ថានទូត​ចិន​បាន​និយាយ​ថា លោក Zheng Zeguang បាន «​ច្រានចោល​យ៉ាង​ម៉ឺងម៉ាត់ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​វោហា​សាស្ត្រ​មិន​ទទួលខុសត្រូវ​របស់​ភាគី​អង់គ្លេស​អំពី​ការ​ឆ្លើយ​តប​ស្របច្បាប់ និង​ចាំបាច់​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​ទៅ​តៃវ៉ាន់​»។

សេចក្តី​ប្រកាស​របស់​ស្ថានទូត​ចិន​និយាយ​ថា «​គ្មាន​ប្រទេស​បរទេស​ណា រួម​ទាំង​ចក្រភព​អង់គ្លេស មាន​សិទ្ធិ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​នោះ​ទេ​»៕ (​យោង​តាម​ប្រភព​៖ Reuters)

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោកស្រី Liz Truss
ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស​លោក Zheng Zeguang

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ