ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ហៅ​អា​មេ​រិ​កថា​ជា​មេភ្លើង​បង្ក​វិបត្តិ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុ​ស្ស៊ី បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​អ្នក​ញុះញង់​នៃ​វិបត្តិ​

ចិន ៖ ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុ​ស្ស៊ី បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​អ្នកញ៉ុះញ៉ង់​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន​។

នៅ​ក្នុង​កិច្ច​សម្ភា​ន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS កាលពី​ថ្ងៃ​ពុធ ទី ១០​សីហា លោក Zhang Hanhui ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ូ​ស្កូ បាន​ចោទ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ថា​បាន​រុញច្រាន​រុ​ស្ស៊ី​ឲ្យ​ចូល​ក្នុង​ជ្រុង​មួយ ជាមួយនឹង​ការ​ពង្រីក​អង្គការ​ណា​តូ (NATO) និង​គាំទ្រ​ដល់​កម្លាំង​ស្វែងរក​ការ​ដាក់​ប​ញ្ជូ​ល​អ៊ុយ​ក្រែ​ន​ជាមួយនឹង​អ៊ឺ​រ៉ុ​ប ជា​ជាង​ជាមួយ​រុ​ស្ស៊ី​។

លោក Zhang Hanhui ត្រូវ​បាន​ដកស្រង់​សម្តី​ដូច្នេះ​ថា «​ក្នុង​នាម​ជា​អ្នក​ផ្តើម និង​ជា​អ្នក​ញុះញង់​ដ៏​សំខាន់​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន ទីក្រុង​វ៉ា​ស៊ី​ន​តោន​បន្ត​ផ្គត់​ផ្គង់​អា​វុ​.​ធ និង​ឧបករណ៍​យោធា​ទៅ​ដល់​អ៊ុយ​ក្រែ​ន»​។

លោក​និយាយ​ទៀត​ថា «​គៅ​ល​ដៅ​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​បង្អស់​កម្លាំង និង​កម្ទេច​រុ​ស្ស៊ី​ដោយ​សង្គ្រាម​អូស​បន្លាយ និង​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង»​។

លោក​បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​ចិន និង​រុ​ស្ស៊ី បាន​ចូល​ដល់​ដំណាក់កាល​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​កំណត់​ដោយ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​កម្រិត​ខ្ពស់ អន្តរ​កម្ម​កម្រិត​ខ្ពស់​បំផុត និង​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​។

លោក​ក៏​បាន​រិះគន់​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​ផង​ដែរ និង​បាន​និយាយ​ថា អា​មេ​រិ​ក​ព្យាយាម​អនុវត្ត​យុទ្ធសាស្ត្រ​ដូច​គ្នា​នៅ​អ៊ុយ​ក្រែ​ន និង​តៃវ៉ាន់ ដើម្បី​ធ្វើ​ឲ្យ​សង្គ្រាមត្រជាក់​រស់​ឡើង​វិញ ទប់ស្កាត់​ចិន និង​រុ​ស្ស៊ី និង​បង្ក​ឲ្យ​មានការ​ប្រជែង​អំណាច និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​។

មន្ត្រី​ការទូត​ចិន​រូប​នេះ​និយាយ​ថា «ការ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង គឺជា​គោលការណ៍​គ្រឹះ​ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ពិភពលោក​របស់​យើង»៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ