ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជីវភាព​ទើប​បណ្ដាល​ឲ្យ​យុវជន​ព្នង​ម្នាក់​ស្លា.ប់ យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យុវជន​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​រូបគេ​កំពុង​ជិះ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ ចេញពី​ព្រៃ​នៅ​ចំណុច​អូរ​ឡា

ខេត្តមណ្ឌលគិរី ៖ យុវជន​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​រូបគេ​កំពុង​ជិះ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ ចេញពី​ព្រៃ​នៅ​ចំណុច​អូរ​ឡា ស្ថិត​នៅ​ភូមិ​រកា​ថ្មី ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង កាលពី​រសៀល​ថ្ងៃ​ទី​១២ មក​រា ២០១៧ ។ គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដោយ​ក្នុង​គ្រួសារ​មាន​សមាជិក​រហូត​ដល់​១០​នាក់​(​ឪពុក​ម្តាយ​ពីរ​នាក់ កូន​តូច​ៗ​រួម​នឹង​ជន​រង​គ្រោះ​សរុប​៨​នាក់​) សុទ្ធតែ​នៅ​កេ្ម​ង​ៗ​មិន​អាច​ជួយ​រកស៊ី​អ្វី​កើត​។

ជន​រង​គ្រោះ​ដែល​ជា​កូនច្បង​ទើប​មាន​វ័យ​១៨​ឆ្នាំ បាន​ចេញពី​ភូមិ​ទៅ​រកស៊ី​ដឹកឈើ​ជាមួយ​អ្នក​ជិតខាង​ដើម្បី​បាន​ប្រាក់​ជួយ​ផ្គត់ផ្គង់​គ្រួសារ បន្ថែម​លើ​មុខរបរ​ដាំ​ដុះ​ដំណាំ​ចម្ការ​ដែល​ខ្វះមុខខ្វះក្រោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ដឹកឈើ​ចេញពី​ព្រៃ​ចំណុច​ខាងលើ ខណៈ​កំពុង​ឡើង​ចំណោត​ក៏​ទាក់​ជាមួយ​វ​ល្លិ៍ បណ្តាល​ឲ្យ​ម៉ូតូ​ដែល​កំពុង​ដឹកឈើ​ធ្ងន់​ផង​នោះ ដួល​ត្រឡប់​ក្រោយ​ពីរ​បី​ត្រលប់ សង្កត់ពីលើ​ជន​រង​គ្រោះ​គួរ​ឲ្យ​អាសូរ​បំផុត​។

ប្រភព​ថា ក្រោយ​កើតហេតុ​ភ្លាម​អ្នក​ដឹកឈើ​រួម​ក្រុម​ជាមួយ​ជន​រង​គ្រោះ​បាន​ជួយ រើ​យក​ឈើ​ចេញ និង​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មណ្ឌល​សុខភាព ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ជន​រង​គ្រោះ​មានឈ្មោះ ខ្វិន យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ព្នង ដែល​រស់នៅ​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

អ្វី​ដែល​ក្រុម​គ្រួសារ​សព​កាន់តែ​ជួប​ការ​លំបាក​នោះ ព្រោះ​តាំងពី​យក​សព​ទៅ​ធ្វើបុណ្យ​នៅ​លំនៅ​ដ្ឋា​ន​ដ៏​តូច​រយីក​រយាក គេ​នៅ​មិន​ទាន់​ឃើញ​មាន​អ្នក​ភូមិ​ណា​ម្នាក់​ទៅ​ជួយ​ចូល​បុណ្យ​ទេ ព្រោះតែ​បញ្ហា​ប្រពៃណី​ជនជាតិ​ដើម ប្រកាន់​ថា អ្នក​ស្លាប់​នោះ​គឺជា​ខ្មោចតៃហោង ដែល​អាច​នាំ​គ្រោះ​ចង្រៃ​ដល់​អ្នក​ភូមិ​៕