ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់ មក​ផ្ទះ​វិញ​ចោរលួច​គាស់​ផ្ទះ​យក​គ្រឿងអលង្ការ​អស់

7 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំពេញ ៖ សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​រហស្សនាម ស្ទាំង​ខៀវ​៤ រវល់​ជាប់​ភារកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង​ដោយ​បាន​ចាក់សោ​ទ្វារផ្ទះ​ចោល

រាជ​ធា​នី​ភ្នំពេញ ៖ សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​រហស្សនាម ស្ទាំង​ខៀវ​៤ រវល់​ជាប់​ភារកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង​ដោយ​បាន​ចាក់សោ​ទ្វារផ្ទះ​ចោល លុះ​ចប់​ភារកិច្ច​ត្រលប់​ដល់​ផ្ទះ​វិញ ត្រូវ​បាន​ចោរលួច​គាស់​ផ្ទះ​ចូល​លួច​យក​គ្រឿងអលង្ការ​អស់​គ្មាន​សល់​។ របស់​ដែល​បាត់បង់​សរុប​ជា​ទឹកប្រាក់​ជិត​២​ពាន់​ដុល្លារ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​ចំណុច​លេខ​១០៤៧ ក្រុម​១B ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

សន្តិសុខ​រង​គ្រោះ​រូប​នោះ​ឈ្មោះ អ៊ូ សុផល អាយុ​៤០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រហស្សនាម​ស្ទាំង​ខៀវ​៤ មាន​ប្រពន្ធ​ឈ្មោះ ពៅ សុ​ផាត អាយុ​៣៨​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ សន្តិសុខ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ រូប​លោក​បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​អាប៉ោង​លួចលាក់​មួយ​កន្លែង​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​។

ផ្ទះ​បាន​បិទទ្វារ​ចោល ហើយ​នៅ​ក្រោយ​ពេល​ចប់​ការងារ​ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​របើក​ហើយ​ចូល​ទៅ​មើល​ខាងក្នុង​ឃើញ​អីវ៉ាន់​រប៉ាត់រប៉ាយ ហើយ​គ្រឿងអលង្ការ​បាត់​អស់​គ្មា​សល់​សរុប​ជា​ទឹកប្រាក់​ជិត​២​ពាន់​ដុល្លារ ក្នុង​នោះ​មាន​ខ្សែ​ក​ខ្សែ​កដៃ​ចិញ្ចៀន និង​ក្រវិល​។ លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ទើប​លោក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​ន​បាល​រដ្ឋបាល​កា​កាប​ឲ្យ​នគរបាល​ជួយ​ស្រា​ជ្រាវ​រក​ក្រុម​ចោរ​គាស់​ផ្ទះ​ទាំងនោះ​៕