ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឌី​ហ្វា​កម្ពុជា ជួបជុំ​ពិសារ​អាហារ​រួម​គ្នា ដើម្បី​អបអរ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឌី​ហ្វា​កម្ពុជា ដែល​វិនិយោគ​លើ​ការ​បង្កើត​ផ្សារ​លក់​គ្រឿងសំណង់ និង​សម្ភារ​តុបតែង​អន្តរជាតិ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ជាតិ​លេខ​១ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា បាន​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឌី​ហ្វា​កម្ពុជា ដែល​វិនិយោគ​លើ​ការ​បង្កើត​ផ្សារ​លក់​គ្រឿងសំណង់ និង​សម្ភារ​តុបតែង​អន្តរជាតិ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ជាតិ​លេខ​១ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា បាន​ប្រារព្ធ​ពិធី​ជួបជុំ​ពិសារ​អាហារ​ជាមួយ​អតិថិជន និង​ដៃគូ​អាជីវកម្ម ដើម្បី​ពង្រឹង​កិច្ចសហការ និង​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​។ ពិធី​នេះ​ធ្វើ​នៅ​ភោជនីយដ្ឋាន ឡោ​វ​ទី​ហ្វា​ន ដែល​មាន​ដៃគូ​ចូលរួម​ប្រមាណ​៥០០​នាក់​។

លោក Zin Shao Jie នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឌី​ហ្វា មាន​ប្រសាសន៍​ថា ពិធី​ជួបជុំ​ពិសារ​អាហារ​ជាមួយ​ដៃគូ​អាជីវកម្ម ទាំងអស់​នៅ​ពេល​នេះ ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​អាជីវកម្ម​រួម​គ្នា និង​ម្យ៉ាងទៀត​ដើម្បី​អបអរ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​នឹង​ខិត​មក​ដល់​នា​ពេល​ខាង​មុខ​។ លោក​ថា នៅ​ពេល​គម្រោង​ផ្សារ​លក់​គ្រឿងសំណង់ និង​សម្ភារ​តុបតែង​អន្តរជាតិ​នឹង​បើក​ដំណើរ​ជា​ផ្លូវការ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ សង្ឃឹមថា តម្រូវការ​សម្ភារ​នៅ​ក្នុង​វិស័យ​សំណង់​កាន់តែ​មាន​ភាព​សំបូរ​បែប និង​ងាយស្រួល​សម្រាប់​ម្ចាស់​គម្រោង​នីមួយ​ៗ៕