ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះ​រើ​ទី​តាំង​បាតុ​ករ​អាវ​លឿង​​មុខ​អគារ​គណៈ​រដ្ឋ​មន្ត្រី

15 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ​កន្លង​មក ​សមត្ថ​កិច្ច​ប៉ូលិស​​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ វ៉ា​រ៉ាពង្ស ​ឈីវ​ព្រី​ចា ​ធ្វើ​ការ​បើក​ផ្លូវ​ធ្វើ​ចរា​ចរណ៍​​ពី​ក្រុម​អាវ​លឿង​នៅ​បរិ​វេណ​ស្ពាន «ឆា​ម៉ៃ​មេ​រុ​សេត» ស្ថិត​នៅ​ទល់​មុខ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ថៃ ។ នៅ​ក្នុង​​យុទ្ធ​នា​ការ​​ខាង​លើ សមត្ថ​កិច្ច​ប៉ូលិស​​ថៃ​​បាន​រុះ​រើ​របាំ​ថ្ម​ និង​លួស​បន្លា​​ដែល​ក្រុម​អាវ​លឿង​បិទ​ច្រក​ចូល​ ដោយ​ប៉ូលិស​​បាន​គូស​បញ្ជាក់​​ថា ​ជា​ការ​​ស្នើ​សុំ​ច្រក​ចូល​​របស់​មន្ត្រី​នានា​ដើម្បី​បាន​ទៅ​ធ្វើ​ការ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ។ ចំណែក​​លោក​​ចម្លង ស្រ៊ីមឿង មេ​ដឹក​នាំ​ក្រុម​អាវ​លឿង​ដែល​ដឹក​នាំ​ក្រុម​បាតុ​ករ​មិន​បាន​តប​ត​ជា​មួយ​ប៉ូលិស​​ទេ​ ខណៈ​​ពេល​រុះ​រើ​នោះ ៕