ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី ៖ អាវុធ​ពុំ​មែន​នុយក្លេអ៊ែរ​អាច​កាត់​បន្ថយ​ភាព​តានតឹង​អន្តរជាតិ

7 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ ស័​រ ហ្គេ​យ​ឆ​យ​ហ្គួ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១២ មក​រា ថា កងកម្លាំង​ពុំ​មែន​នុយក្លេអ៊ែរ​អាច​កាត់​បន្ថយ​ភាព​តានតឹង​អន្តរជាតិ ។ ដូច្នេះ​រុ​ស្ស៊ី​មាន​បំណង​បង្កើន​នា​ឆ្នាំ​២០២១ ដល់​៤​ដង

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ ស័​រ ហ្គេ​យ​ឆ​យ​ហ្គួ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១២ មក​រា ថា កងកម្លាំង​ពុំ​មែន​នុយក្លេអ៊ែរ​អាច​កាត់​បន្ថយ​ភាព​តានតឹង​អន្តរជាតិ ។ ដូច្នេះ​រុ​ស្ស៊ី​មាន​បំណង​បង្កើន​នា​ឆ្នាំ​២០២១ ដល់​៤​ដង សមត្ថភាព​កងកម្លាំង​មិនមែន​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី ។

លោក ​ឆ​យ​ហ្គួ ថ្លែង​នា​ថ្ងៃ​ទី​១២ មក​រា នោះ​ថា បណ្តា​អាវុធ​បាញ់​ត្រង់​ៗ​ចំ​គោលដៅ​អាច​ជំនួស​បណ្តា​អាវុធ​នុយក្លេអ៊ែរ​ជា​មធ្យោបាយ​គួរ​ឱ្យ​ជឿជាក់ ។ បែប​នេះ​នឹង​អាច​កាត់​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​អន្តរជាតិ ហើយ​ពង្រឹង​ទំនុកចិត្ត​គ្នា​លើ​ឆាក​ពិភពលោក ។ លោក​អះអាង​ថា ក្នុង​ឆ្នាំ​២០២១ យើង​គ្រោង​បង្កើន​ដល់​៤​ដង សមត្ថកិច្ច​កងកម្លាំង​ពុំ​មែន​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី ដែល​បែប​នេះ​នឹង​ផ្តល់​ឱកាស​ដោះស្រាយ​បាន​ទាំងស្រុង បញ្ហា​កម្លាំង​មិនមែន​នុយក្លេអ៊ែរ​គួរ​ឱ្យ​ជឿជាក់ ។

លោក​ ឆ​យ​ហ្គួ ថា ទិស​ដៅ​នេះ​នឹង​អាច​សម្រេច​បាន​ដោយសារ​បណ្តា​គ្រឿង​សព្វាវុធ​បាញ់​ចំ​គោលដៅ ពិសេស​បណ្តា​នាវា និង​នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​បណ្តែត ។ សម្រាប់​ពេល​នេះ កង​ម៉ា​រី​ន រុ​ស្ស៊ី​មាន​បណ្តា​នាវាចម្បាំង និង​នាវាមុជទឹក​មានមុខ​ងារ​ច្រើន​ទំនើប​ៗ​បំពាក់​ដោយ​មី​ស៊ី​ល​បណ្តែត ។ ក្នុង​ឆ្នាំ​២០២១ កងកម្លាំង​ជើង​ទឹក​រុ​ស្ស៊ី​នឹង​ជា​កង​កម្លាំង​​ដែល​មាន​អាវុធ​បាញ់​ចំ​ៗ​គោលដៅ ។

លោក​បន្ត​ថា ប្រសិទ្ធភាព​នៃ​មី​ស៊ី​ល​បណ្តែត​នឹង​បង្កើន​ដោយសារ​យន្តហោះ​ថ្មី​ៗ​របស់​កងទ័ពអាកាស​រុ​ស្ស៊ី ។ បណ្តា​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ចុង​ក្រោយ​របស់​រុ​ស្ស៊ី​នឹង​បង្កើន​ដល់​១,៥​ដង សមត្ថភាព​ប្រឆាំង​បណ្តា​មី​ស៊ី​ល​បណ្តែត ។ ការ​ដាក់​ឱ្យ​កងទ័ព​ប្រើប្រាស់​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥ ធុន T-50 PAK FA គ្រោង​រួច​ហើយ​ក្នុង​ឆ្នាំ​២០១៧ ៕