ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើសជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​2017​នៅ​ខេត្តសៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រទេស​កម្ពុជា​ទទួល​បាន​សិ​ទិ្ធ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​វ៉ូ​វីណា​ម ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ប្រចាំឆ្នាំ​២០១៧ នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ដែល​ការ​ប្រកួត​នេះ​មាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ

ខេត្តសៀមរាប ៖ ប្រទេស​កម្ពុជា​ទទួល​បាន​សិ​ទិ្ធ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​វ៉ូ​វីណា​ម ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ប្រចាំឆ្នាំ​២០១៧ នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ដែល​ការ​ប្រកួត​នេះ​មាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៤ មក​រា ។

លោក​ឧកញ៉ា​រ័​ត្ន សុ​ខន អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វីណា​ម​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ មាន​បណ្ដា​ប្រទេស​ជា​សមាជិក​ចូលរួម​ចំនួន​៧ ​ក្នុង​នោះ​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ ថៃ វៀតណាម ឡាវ ឥណ្ឌូ​ណេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ហ្វ៊ី​លី​ពី​ន ។ ប៉ុន្តែ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​រៀបចំ​ការ​ប្រកួត​ថា ហ្វ៊ី​លី​ពី​ន​ប្រហែលជា​ត្រូវ​អាក់ខាន​វិញ ​ដោយសារ​តែ​ប្រទេស​របស់​គេ​ជួប​បញ្ហា​ខ្យល់ព្យុះ ។ ទោះបី​យ៉ាងណា លោក វ៉ា​ត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ថា ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​បញ្ជូន​តំណាង​របស់​គេ​មក​ចូលរួម​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍ ។

នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមក​រា កន្លង​មកនេះ​ យោង​តាម​របាយការណ៍​ឱ្យ​ដឹង​ថា ប្រទេស​ទាំង​៧​ដូច​រៀបរាប់​ខាងលើ​បាន​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​មក​ចូលរួម​ប្រកួត​សរុប​ទាំងអស់​១៣០​នាក់ ​ក្នុង​នោះ​ប្រតិភូ​កីឡា​កម្ពុជា​មាន​ចំនួន​២៣​នាក់ ។ ចំណែក​វិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​មាន​ចំនួន​២៦ ក្នុង​នោះ​វិញ្ញាសា​ប្រយុទ្ធ​មាន​៩ ក្រៅពី​នោះ​ជា​វិញ្ញាសា​សម្ដែង​ទាំងអស់​។

លោក​ឧកញ៉ា រ័​ត្ន សុ​ខន ធ្លាប់​មាន​ប្រសាសន៍រួច​មក​ហើយ​ថា បានជា​លោក​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​នេះ​នៅ​ខេត្តសៀមរាប ដោយសារ​តែ​លោក​ចង់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​លេង​នៅ​ប្រទេស​យើង​ឱ្យ​បាន​ច្រើន ។ មួយវិញទៀត ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ​ល្បី​ៗ​ដែល​ជា​ស្នាដៃ​ដូនតា​ខ្មែរ​បន្សល់​ទុក​ឱ្យ ។

លោក​បណ្ឌិត​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​មាន​ប្រសាសន៍​ថា កីឡា​ផ្សា​ភ្ជាប់​ទៅ​នឹង​វិស័យ​ទេសចរណ៍ ។ ជា​រៀង​រាល់​ឆ្នាំ​ក្រសួងទេសចរណ៍ និង​គណៈ​ក​ម្មា​ធិ
ការ​​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​តែងតែ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅ​តាម​តំបន់​ទេសចរណ៍ ដែល​មាន​សក្ដានុពល​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​គេ​បាន​ស្គាល់ និង​មក​លេង​កម្សាន្ដ​តាម​តំបន់​ទេសចរណ៍​ទាំងនោះ​កាន់តែ​ច្រើន ៕