ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល ​ម៉​ន វិ​រៈ និង​ មាស ច័ន្ទ​មាន សាក​វិជ្ជា​គុន​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​រេញ​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១៥ ខែ​មក​រា ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​ពេល​ព្រឹក​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​រេញ​ឱ្យ​កីឡាករ​ជើង​ខ្លាំង​២​រូប​ គឺ ម៉​ន វិ​រៈ និង​មាស ច័ន្ទ​មាន ឡើង​ប៉ះ​ថៃ​ព្រម​គ្នា ​ដើម្បី​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១៥ ខែ​មក​រា ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​ពេល​ព្រឹក​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​រេញ​ឱ្យ​កីឡាករ​ជើង​ខ្លាំង​២​រូប​ គឺ ម៉​ន វិ​រៈ និង​មាស ច័ន្ទ​មាន ឡើង​ប៉ះ​ថៃ​ព្រម​គ្នា ​ដើម្បី​សាក​វិជ្ជា​គុន​ជូន​ទស្សនិកជន​បាន​ទស្សនា​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍ ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺថា ការ​ប្រកួត​មួយ​នេះ​ហាក់​ទាក់ទាញ​អារម្មណ៍​ទស្សនិកជន​ឱ្យ​ចង់​តាមដាន​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​កម្ពុជា​ទាំង​ពីរ ​ទើប​ទទួល​ឡើង​រេញ​ក្រោយ​រយាល​មួយ​រយៈ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចង់​ដឹង​ពី​កា​រវិ​វត្ត​សមត្ថភាព​របស់​ពួក​គេ​ថា​ តើ​ទៅ​មុខ ឬ​ថយក្រោយ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក​ក្រោម​ការ​រៀបចំ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​ថា នៅ​តែ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ បើ​ទោះជា​កម្មវិធី​ប្រកួត​អាច​នឹង​ចំ​ពេល​ពលរដ្ឋ​មួយ​ចំនួន​ចេញ​ដើរ​កម្សាន្ត​សម្រាប់​ថ្ងៃអាទិត្យ ឬ​អ្នកខ្លះ​ចង់​សម្រាក​នៅផ្ទះ​មិន​ចេញ​ដើរ​ក្ដី ។ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា អ្នក​ទស្សនា​នឹង​មាន​ចំនួន​ច្រើន​ដោយសារ​តែ​អ្នក​ដើរ​លេង​នា​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​ចំនួន​មិន​ច្រើន ​បើ​ធៀប​នឹង​អ្នក​តាមដាន​ប្រដាល់ ។

កីឡាករ​កម្ពុជា​២​រូប គឺ ម៉​ន វិ​រៈ និង មាស ច័ន្ទ​មាន នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​​ខាន​ស្អែក ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ ជា​ពិសេស​កីឡាករ​កម្ពុជា​ទាំង​ពីរ​សុទ្ធតែ​បាន​ត្រៀមខ្លួន​មុន​ពេល​ប៉ះ​គ្នា ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួយ​ស​ប្ដា​ហ៍​​ក្នុង​ការ​ហ្វឹកហាត់​ទៀត​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក ដែល​យូរ​ៗ​ទទួល​ឡើង​សង្វៀន​ម្ដង ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ ឈួ​ក ភី​ឈិ​ត ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​សម្រាប់​ប្រដាល់​​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ខាន​ស្អែក​​នោះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ ម៉​ន វិ​រៈ អាច​ចាត់​ទុក​ថា​ ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​លោក​យល់​ថា ​វត្តមាន​របស់​កីឡាករ​រូប​នេះ អាច​នឹង​ធ្វើ​ឱ្យ​ព្រឹ​ត្ត​ការណ៍​ប្រដាល់​ព្រឹកស្អែក​ទទួល​ការ​ចាប់អារម្មណ៍ ។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា​ ជំនួប​របស់ ម៉​ន វិរៈ ជាមួយ​កីឡាករ​ថៃ​ក៏​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ មានការ​ឈាន​ឡើង​សមត្ថភាព ហើយ​បើ​ទោះជា​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​មានការ​ប្រែប្រួល ក៏​នៅ​តែ​ខ្លាំង​ផង​ដែរ ។ លោក​និយាយ​ថា ម៉​ន វិ​រៈ ដ្បិតថា ​មិនមែន​ជា​ម្ចាស់​ជើងឯក ​ប៉ុន្តែ​ការ​ប្រកួត​កន្លង​មក​របស់​គេ​មានការ​ទទួលស្គាល់​ផង​ដែរ ទើប​លោក​សម្រេចចិត្ត​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ ឈួ​ក ភី​ឈិ​ត ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៨​លើក ឈ្នះ​៦១​លើក និង​ចាញ់​៧​លើក ប៉ុន្តែ​លោក​ថា សមត្ថភាព​របស់​កីឡាករ​រូប​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ។ ដោយ​ឡែក​កីឡាករ​កម្ពុជា​លោក​ថា ធ្លាប់​ប្រកួត​១៣៩​លើក ឈ្នះ​១២២​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក។

សម្រាប់​កីឡាករ មាស ច័ន្ទ​មាន ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ក្លិប​ក្រសួងការពារជាតិ លោក​ ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​​ដូច​គ្នា​ឈ្មោះ ឌេ​ន ភី​ឈិ​ត នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា ​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ  ក្នុង​ពេល​ដែល មាស ច័ន្ទ​មាន ដ្បិតថា ​ល្បីឈ្មោះ​តែ​ការ​ប្រកួត​ពេល​ខ្លះ​ក៏​ល្អ ហើយ​ពេល​ខ្លះ​ក៏​ធ្លាក់ដៃ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពិបាក​ស្ទង់​សម្រាប់​សមត្ថភាព​ចុង​ក្រោយ​របស់​គេ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៨​លើក ឈ្នះ​៦៥​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ ធ្លាប់​ប្រកួត​១១៧​លើក ឈ្នះ​៨៩​លើក ចាញ់​២៥​លើក និង​ស្មើ​៣​លើក​ នៅ​លើ​សង្វៀន។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ​ជ្រោយចង្វា​ឯណោះ​វិញ ក៏​មានការ​ប្រកួត​ដ៏​សំខាន់​ចាញ់​ធ្លាក់​ៗ​ផង​ដែរ ​នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Series  ក្នុង​វគ្គ​១៦​នាក់​យក​៨​នាក់​ស​ប្ដា​ហ៍​ទី​១ នៅ​ថ្ងៃ​សៅរ៍ស្អែក​​នេះ​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ៕