ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​​ចុះ​ ខណៈ​មានការ​ផ្គត់​ផ្គង់នាំ​​ចូល​ក្នុង​ទីផ្សារច្រើន​

1 ឆ្នាំ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​ សីហា​នេះ ខណៈ​ដែល​ពាណិជ្ជករ​រំពឹង​

អន្តរជាតិ ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​ សីហា​នេះ ខណៈ​ដែល​ពាណិជ្ជករ​រំពឹង​ថា ​មានការ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​កាន់តែ​ច្រើន​ចូល​ក្នុង​ទីផ្សារ​ជាមួយនឹង​តម្រូវការ​តិច​។

តម្លៃ​ប្រេង​ឆៅ Brent បាន​ធ្លាក់​ចុះ ៥៣​សេន ឬ ០,៥​ភាគរយ មក​ត្រឹម​តម្លៃ ៩៦,៨៧​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​ប្រេង​ឆៅ​អា​មេ​រិ​ក US WTI ធ្លាក់​ចុះ ៦១​សេន ឬ ០,៧​ភាគរយ មក​ត្រឹម ៩១,៣២​ដុល្លារ​ក្នុង​មួយ​ធុង​។

រដ្ឋបាល​ព័ត៌មាន​ថាមពល​អា​មេ​រិ​កបាន​និយាយ​ថា ស្តុក​ប្រេង​ឆៅ​របស់​អា​មេ​រិ​កបាន​កើនឡើង​ចំនួន ៥,៥​លាន​ធុង​នៅ​ក្នុង​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ