ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​យក​ថ្មភ្នំ​ឈើ​កាច់ សង្ស័យ​អនាធិបតេយ្យ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់ និង​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​ធំ​ៗ​រាប់រយ​ឡាន​ក្នុង​១​ថ្ងៃ​ៗ …

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់ និង​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​ធំ​ៗ​រាប់រយ​ឡាន​ក្នុង​១​ថ្ងៃ​ៗ ខ្លះ​មានច្បាប់ ខ្លះ​ក៏​អត់​ច្បាប់ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​បានជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​មន្ត្រី​ជំនាញ​បាន​ត្រឹមតែ​ប្រាប់​អ្នកកាសែត​ថា ចាំ​ចុះ​ទៅ​មើល ប៉ុន្តែ​ជាក់ស្តែង​គឺ​ស្ងាត់ឈឹង មិនឃើញ​ចុះ​ទៅ​មើល​សោះ ច្រើន​ថ្ងៃ​ហើយ មិនដឹង​ហេតុ​អ្វី0x017d7

ប្រភព​ពី​អ្នកស្រុក​ដែល​រកស៊ី​វាយ​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​លើ​ភ្នំ​នោះ​មាន​ក្រុមហ៊ុន​ចំនួន​៤ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ​ពី​ក្រសួង គឺ​ក្រុមហ៊ុន លឹ​ម ហុង​, ក្រុមហ៊ុន ផុ​ន ផលិត​, ក្រុមហ៊ុន​ឡេ​ង ហួ និង ក្រុមហ៊ុន ឡុ​ង ណាំ ហើយ​ក្រៅពី​នេះ​នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដែល​កំពុង​ធ្វើ​អាជីវកម្ម​យក​ខ្សាច់​ភ្នំ​នៅ​តាម​ជើងភ្នំ​ឈើ​កាច់​ដែរ ។ ភាគច្រើន​សកម្មភាព​របស់​ក្រុមហ៊ុន​ទាំងនោះ គឺ​ធ្វើ​មិន​ចំ​គោលដៅ​ដែល​បាន​កំណត់​នៅ​ក្នុង​អាជ្ញា​ប​ណ្ណ័​នោះ​ទេ គឺ​គេ​ដើរ​ជីក​យក​គ្រប់កន្លែង ដោយ​ប្រើ​រូបភាព​ទិញ​យក​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ជើងភ្នំ​នោះ ទាំង​ដែល​សកម្មភាព​បែប​នេះ​គឺ​ខុសច្បាប់​ទាំងស្រុង ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង មាន​វិធានការ​ហាមឃាត់ ឬ​ផាកពិន័យ​នោះ​ទេ ។

ដោយឡែក​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ និង​កំពុង​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​នោះ​បាន​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ការ​ពិត​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់​នេះ​មាន​ចំនួន​៥​ក្រុមហ៊ុន ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ មាន​ក្រុមហ៊ុន​១​ដែល​គេ​មិន​បាន​ចាំ​ឈ្មោះ​បាន​គេច​មិន​ព្រម​បង់ពន្ធ​សួយសារអាករ​ចូល​រដ្ឋ​២/៣​ឆ្នាំ​ជាប់​គ្នា ហើយ​ត្រូវ​ក្រសួង​ចាប់បង្ខំ​ឲ្យ​បង់​ផាកពិន័យ​ជិត​១០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​នោះ​មិន​ព្រម​បង់ ទើបត្រូវ​ក្រសួង​សម្រេច​លុប​អាជ្ញាប័ណ្ណ​ចោល​តែ​ម្តង ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ថ្មី​ៗ​នេះ​គេ​បានឮ​ដំណឹង​មក​ថា ម្ចាស់​ក្រុមហ៊ុន​នោះ​គេ​មាន​ខ្សែ​នៅ​ក្រសួង ហើយ​ពេល​នេះ​គេ​កំពុង​តែ​រត់ការ​សុំ​អាជ្ញាប័ណ្ណ​ថ្មី ដោយ​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ថ្មី ។ មានការ​រិះគន់​ថា បើ​គេ​ធ្វើ​បែប​នោះ​បាន​មែន​នោះ គឺ​វា​មិន​យុត្តិធម៌​ទេ​សម្រាប់​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​គេ​រកស៊ី​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​នោះ ។

ចំណែក​ខាង​មន្ត្រី​មូលដ្ឋាន​វិញ ក៏​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​លើ​ភ្នំ​នោះ​មាន​ក្រុមហ៊ុន​១​ក្នុង​ចំណោម​៤ គឺ​ក្រុមហ៊ុន ឡុ​ង ណាំ ដែល​បាន​ធ្វើ​សកម្មភាព​យក​ថ្មភ្នំ និង​យក​ខ្សាច់​ភ្នំ​ខុស​ទីតាំង​អាជ្ញាប័ណ្ណ ដោយ​ប្រើ​រូបភាព​ទិញ​ពី​អ្នកស្រុក​ដែល​នៅ​ជិត​នោះ ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​សកម្មភាព​ជីក​យក​ខ្សាច់​ភ្នំ​របស់​ក្រុមហ៊ុន ឡុ​ង ណាំ ក៏​បាន​ធ្វើ​ឲ្យ​បាក់​ដី​ប៉ះពាល់​ដល់​ដីចម្ការ និង​ផ្ទះសម្បែង​អ្នកស្រុក​នៅ​ក្បែ​នោះ​ជា​ច្រើន​គ្រួសារ​ផង​ដែរ ដោយសារ​តែ​គេ​ធ្វើ​សកម្មភាព​ជីក​យក​ខ្សាច់​ភ្នំ​នោះ​នៅ​កៀក​ជាប់​ដីចម្ការ និង​ផ្ទះ​អ្នកស្រុក​ខ្លាំង​ពេក ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន ឡុ​ង ណាំ បាន​ធ្វើការ​ដោះស្រាយ​សង​សំណង​ដល់​អ្នកស្រុក​រួចរាល់​អស់ហើយ គឺ​នៅ​សល់​តែ​ខាង​មន្ទីរ​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត ដែល​គេ​មិន​ទាន់​ឃើញ​ចាត់វិធានការ​អ្វី​ទេ​ចំពោះ​សកម្មភាព​ខុសច្បាប់​នេះ ៕