ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន និង​ លាស់ យី​ន ​ជួប​កីឡាករ​ថ្ងៃអាទិត្យ​មួយ​ណា​សម្រេច​គោលដៅ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​អា​ទិ​ត្យ ​ទី​១៥ ខែ​មក​រា ខាន​ស្អែក​នេះ កីឡាករ ​ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ​ លាស់ ឃី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​អា​ទិ​ត្យ ​ទី​១៥ ខែ​មក​រា ខាន​ស្អែក​នេះ កីឡាករ ​ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ​ លាស់ ឃី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​អីុ​អិន​ស៊ី ។ អ្នក​និយម​ទស្សនា​កីឡាករ​ប្រដាល់​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​អ៊ុត​មើល​ថា ​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​អាច​សម្រេច​គោល​ដៅ ឬ​យ៉ាងណា​ ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ ហាក់ដូច​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អីុចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃខាន​ស្អែក ឡុ​ង ជិន នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ​វ៉ា​ត់ ​ឆា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

ឡុ​ង ជិន ធ្លាប់​ប្រកួ​ត​៣៧​ដង ឈ្នះ​២៨​ដង ចាញ់​៦​ដង ស្នើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​៨៧​ដង ឈ្នះ​៦៥​ដង ចាញ់​១៧​ដង ​ស្នើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង ។ បើ​មើល​លើ​ប្រវត្ដិ​ប្រកួត​ខុស​គ្នា​ដាច់​ឆ្ងាយ​បែប​នេះ ឡុ​ង ជិន ប្រហែលជា​យ៉ាប់​បន្ដិច​ហើយ ​ព្រោះ​កីឡាករ​ថៃ​រូប​នេះ គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​គេគិត​ថា ​ពិបាក​យកឈ្នះ​បំផុត ។

ចំណែក ​លាស់ យី​ន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ​រើ​ង​ណ​យ វ៉​ប៉ា​ន់​វ៉ៃ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ លាស់ យី​ន ធ្លាប់​ប្រកួត​៨៩​ដង ឈ្នះ​៥៧​ដង ចាញ់​២៧​ដង ស្នើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​ស​ន្លប់​បាន​៩​ដង ក្នុង​ពេល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​៨៨​ដង ឈ្នះ​៦០​ដង ចាញ់​២៥​ដង ស្នើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ ចាំ​មើល​លាស់ ឃី​ន អាច​យកឈ្នះ​កីឡាករ​ថៃ​បាន​ដោយ​របៀប​ណា ?

ចំណែក​គូប្រកួត​មិត្ដភាព​វិញ ​កីឡាករ ​ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ ធា វាសនា មក​ពី​ក្លិប​រាជសីហ៍​ខេត្ដរតនគិរី ។ កីឡាករ ​នឹម ន​ន មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ សយ សី មក​ពី​ក្លិប​ពន្លឺ​វី​បុល និង​គូ​ចុង​ក្រោយ​កីឡាករ​ ខាំ ខាវ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​ ជា កំសត់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕