ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kim Jong-un ប្រកាស​ជ័យ​​ជម្នះ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ ១៩

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​ប្រកាស​ជ័យជម្នះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​ប្រកាស​ជ័យជម្នះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា និង​បាន​បញ្ជា​ឱ្យ​ដក​ការ​រឹត​បន្តឹង​ចេញ​ដែល​បាន​ដាក់​ក្នុង​ខែឧសភា​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ សីហា​នេះ​។

កូរ៉េ​ខាងជើង​មិន​បាន​បង្ហាញ​ពី​ចំនួន​អ្នក​ឆ្លង​វីរុស​នោះ​ទេ ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​ទី ២៩ ខែកក្កដា​មក របប​នេះ​ថា​គ្មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ​។

Kim Jong-un និយាយ​ថា​អត្រា​មរណៈ​ផ្លូវការ​ចំនួន ៧៤​នាក់​គឺជា​អព្ភូតហេតុ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​។

ប៉ុន្តែ​អ្នកជំនាញ​បាន​និយាយ​ថា តួលេខ​របស់​កូរ៉េ​ខាងជើង​ទំនង​មិន​បង្ហាញ​ពី​ទិដ្ឋភាព​ទាំងមូល​នោះ​ទេ​។

ការ​ប្រកាស​ពី​ជ័យ​​ជម្នះ​នះ​នេះ​កើតឡើង ទោះបី​ប្រទេស​ដ៏​ឯកោ​នេះ​ត្រូវ​គេ​ដឹង​ថា​គ្មាន​កម្មវិធី​វ៉ាក់សាំង​ក្តី​។ ផ្ទុយ​ទៅ​វិញ កូរ៉េ​ខាងជើង​និយាយ​ថា ខ្លួន​ពឹងផ្អែក​លើ​ការ​បិទ​ខ្ទប់ ការ​ព្យាបាល​ដោយ​ប្រើ​ឱសថ​ក្នុងស្រុក និង​អ្វី​ដែល​លោក Kim Jong-un ហៅ​ថា​ប្រព័ន្ធ​សង្គមនិយម​បែប​កូរ៉េ​ដែល​មាន​អត្ថប្រយោជន៍​។

KCNA ចុះ​ផ្សាយ​ថា ប្អូនស្រី​របស់​លោក Kim Jong-un គឺ Kim Yo-jong បាន​និយាយ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​មាន​រោគ​សញ្ញា​គ្រុនក្តៅ និង​បាន​ស្តីបន្ទោស​ខិត្ត​ប័​ណ្ណ​​ដែល​បង្ហោះ​ពី​កូរ៉េ​ខាងត្បូង​ថា​ជា​មូលហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​វីរុស​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ