ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោអើយ​! ជីវិត​ក្មេង-ចាស់ស្លា.ប់រាយ​ពេញ​ផ្លូវ​ ដោយ​សារ​តែ…

7 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​​​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​ចំនួន​​៥​នាក់ បាន​ស្លា.ប់​​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ និង​៤​នាក់​ផ្សេង​ទៀត​​បាន​រង​របួសធ្ងន់-​ស្រាល ​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​គួរ​ឱ្យ​​រន្ធត់​​មួយ ​​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ ​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​
មក​រា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​A ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៦​​-​៥៧ ​​ក្នុងភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃ​

ខេត្ត​ព្រៃវែង ៖ ​​​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​ចំនួន​​៥​នាក់ បាន​ស្លាប់​​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ និង​៤​នាក់​ផ្សេង​ទៀត​​បាន​រង​របួសធ្ងន់-​ស្រាល ​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​គួរ​ឱ្យ​​រន្ធត់​​មួយ ​​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ ​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​
មក​រា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​A ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៦​​-​៥៧ ​​ក្នុងភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃ​វែង​។

ប្រភព​​​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​ គឺ​បង្ក​ឡើង​ដោយសារ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ​កំពង់​ចាម​២A-៥៩៧០ ជា​រថយន្ត​ដឹក​អ្នកដំណើរ និង​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​មក​ដល់​ចំណុច​​កើតហេតុ រថយន្ត​សាំ​យ៉ុ​ង​​បាន​ព្យាយាម​បើក​វ៉ា​​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូង​១​​គ្រឿង​ ដែល​នៅ​ខាង​មុខ​ទិស​ដៅ​ស្របគ្នា ប៉ុន្តែ​ពេល​​ចេញ​ក្បាល ក៏​វ៉ា​ក់​អើ​ជាមួយ​និង​រថយន្ត​ធំ​១​​គ្រឿង​ផ្សេង​​ទៀត ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ទើប​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង ទាញ​​ចង្កូត​គេច​ចូល​វិញ បណ្តាល​​ឱ្យ​​បុក​គូទ​រថយន្ត​យី​ឌុ​ប​​ដឹក​ដំឡូង អូស​រះ​ខ្ទេច​​រថយន្ត​សាំ​យ៉ុ​ង​១​ចំហៀង​​ផ្នែក​ខាងស្តាំ​ ពីមុខ​ដល់​ក្រោយ ។

ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​សាំ​​យ៉ុ​ង អ្នកខ្លះ​បោក​ជាមួយ​​រថយន្ត និង​ខ្លះ​ត្រូវ​គូទ​រថយន្ត​យី​ឌុ​ប​​​គាប បណ្តាល​ធ្លាក់​ខ្ទាត​ពេញ​ផ្លូវ ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង​ចំនួន​៥​នាក់ របួសធ្ងន់​បែក​ផុង​លលា​ដ៏​ក្បាល​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​៣​នាក់​ផ្សេង​ទៀត​រួម​ទាំង​នាក់​បើកបរ​រង​របួសស្រាល​។