ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ​2017​នេះ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​អង្ករ​ពី​វៀតណាម​នៅ​ឆ្នាំ​មុន​បាន​កើនឡើង​ក្នុង​កម្រិត​ទាប​បំផុត គិត​ចាប់ពី​ឆ្នាំ​២០០៩​មក ។ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ពី​និន្នាការ​ទីផ្សារ ដែល​គ្មាន​លក្ខណៈ​អំណោយផល ។

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​អង្ករ​ពី​វៀតណាម​នៅ​ឆ្នាំ​មុន​បាន​កើនឡើង​ក្នុង​កម្រិត​ទាប​បំផុត គិត​ចាប់ពី​ឆ្នាំ​២០០៩​មក ។ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ពី​និន្នាការ​ទីផ្សារ ដែល​គ្មាន​លក្ខណៈ​អំណោយផល ។

ការ​ផ្គត់ផ្គង់​ជាស​កល​មាន​ច្រើន និង​មានការ​ប្រកួតប្រជែង​កើនឡើង គឺ​បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ក្រុមហ៊ុននាំចេញ​អង្ករ​របស់​វៀតណាម ។

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​កាលពី​ឆ្នាំ​មុន​បាន​ធ្លាក់​ចុះ​២៥,៨% ឬ​ស្មើនឹង​៤,៩​លាន​តោន ជា​កម្រិត​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ដែល​ធ្វើ​ឱ្យប្រាក់​ចំណូល​ធ្លាក់​ចុះ​២១,២% ឬ​ស្មើនឹង​២,២​ប៊ី​លាន​ដុល្លារ ។ នេះ​បើ​តាម​ក្រសួងកសិកម្ម ។

ក្រសួងកសិកម្ម​បាន​កំណត់​ពី​ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​រយៈពេល​យូរ និង​ការ​ហូរ​ចូល​នៃ​ទឹកប្រៃ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែល​ជា​កន្លែង​ផលិត​ស្រូវ​ជិត​ពាក់កណ្តាល​របស់​ប្រទេស​នេះ ។ ទិន្នផល​ស្រូវ​សរុប​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​៣,៣% ឬ​ស្មើនឹង​៤៣,៦​លាន​តោន​កាលពី​ឆ្នាំ​មុន ។

ក្រៅពី​ផល​ប៉ះពាល់​យូរអង្វែង​នៃ​លក្ខខណ្ឌ​អាកាសធាតុ​មិនល្អ ក្រុម​អ្នកជំនាញ​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ក្នុងឆ្នាំនេះ​អាច​នៅ​តែ​ទាប ដោយសារ​តែ​ការ​ផ្គត់ផ្គង់​យ៉ាងច្រើន​នៅ​លើ​ទីផ្សារ​ពិភពលោក និង​ការ​ប្រកួតប្រជែង​កើនឡើង​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​កំពូល​របស់​ពិភពលោក ។

នាយកដ្ឋាន​កសិកម្ម​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ទស្សនវិស័យ​ឆ្នាំ​២០១៧​ថា អង្ករ​ក្នុង​ស្តុក​របស់​ពិភពលោក នឹង​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១៥​ឆ្នាំ ច្រើន​ជាង​១២០​លាន​តោន ។ ការ​ធ្វើ​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​ពិភពលោក​នៅ​ឆ្នាំ​២០១៧ អាច​នឹង​ថយ​ចុះ​២% ពី​៤១,៣ ទៅ​៤០,៥​លាន​តោន ។

ក្រុមប្រឹក្សា​ផ្នែក​ធញ្ញជាតិ​អន្តរជាតិ​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ពី​ប្រទេស​ថៃ និង​ឥណ្ឌា នឹង​នៅ​តែ​បន្ត​កើនឡើង​ក្នុង​ឆ្នាំ​២០១៧​នេះ ។ ប្រទេស​ទាំង​ពីរ គឺជា​អ្នក​ផ្គត់ផ្គង់​អង្ករ​ធំ​ជាងគេ​របស់​ពិភពលោក នឹង​កាត់​បន្ថយ​ភាគហ៊ុន​ទីផ្សារ​របស់​វៀតណាម ។

ប្រទេស​ថៃ​គ្រោង​នឹង​សម្អាត​ស្តុក​អង្ករ​រដ្ឋ​របស់​ខ្លួន​ប្រហែល​៩​លាន​តោន​នៅ​ចុងឆ្នាំ​នេះ ហើយ​អង្ករ​វៀតណាម​នឹង​មានការ​ប្រកួតប្រជែង​តិច​ជាង​មុន​ក្នុង​ទីផ្សារ​សំខាន់​នៅ​តំបន់​អាស៊ី ។

ទិន្នន័យ​គយ​បង្ហាញ​ថា ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែតុលា​ឆ្នាំ​មុន ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​២៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ឬ​ស្មើនឹង​៤,៥៤​លាន​តោន ។ ផ្ទុយ​ទៅ​វិញ ប្រទេស​ឥណ្ឌា និង​ថៃ​មានដំណើរ​ការ​យ៉ាង​ល្អ ។ ក្នុងអំឡុងពេល​ដូច​គ្នា​នេះ ថៃ​បាន​នាំ​ចេញ​អង្ករ​៨,៧​លាន​តោន កើនឡើង​១,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ទន្ទឹម​នឹង​នេះ ប្រទេស​ចិន​ជា​អតិថិជន​សំខាន់​របស់​វៀតណាម បាន​កាត់​បន្ថយ​ការ​នាំ​ចូល​របស់​ខ្លួន​២០%​ក្នុង​ឆ្នាំ​២០១៦ ខណៈ​វៀតណាម​បាន​ពឹងផ្អែក​លើ​ប្រទេស​នេះ ។ បរិមាណ​នៃ​ការ​ទិញ​របស់​ចិន​មាន​ជិត​៣៥% នៃ​ការ​នាំ​ចេញ​សរុប​ពី​វៀតណាម ។

ក្រុម​អ្នកជំនាញ​និយាយ​ថា ដោយសារ​ការ​ស្តុក​ទុក​ច្រើន​ពេក​ប្រហែល​៤៦,៨​លាន​តោន ប្រទេស​ចិន​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ឆ្លងកាត់​ព្រំដែន​ពី​វៀតណាម នៅ​ត្រឹម​១​លាន​តោន​ប៉ុណ្ណោះ​ក្នុងឆ្នាំនេះ ៕