ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ស្នើ​នាំ​ចូល​ពងមាន់​ពី​អា​មេ​រិ​ក បន្ទាប់​ពី​មាន​ជំងឺផ្តាសាយបក្សី

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បញ្ហា​ជំងឺផ្តាសាយបក្សី​នៅ​កូរ៉េ​ខាងត្បូង កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ជួប​បញ្ហា​កង្វះ​ស៊ុត និង​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​លក់​ពងមាន់​ឲ្យ​ខ្លួន​ជា​លើក​ទី​១ ។

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បញ្ហា​ជំងឺផ្តាសាយបក្សី​នៅ​កូរ៉េ​ខាងត្បូង កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ជួប​បញ្ហា​កង្វះ​ស៊ុត និង​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​លក់​ពងមាន់​ឲ្យ​ខ្លួន​ជា​លើក​ទី​១ ។

តម្រូវការ​ពងមាន់​ពី​សហរដ្ឋអាមេរិក គឺ​មាន​ភាពល្អ​ប្រសើរ បន្ទាប់​ពី​បាន​ផ្លាស់​ប្តូរ​មាន់​របស់​ខ្លួន ក្រោយ​មានការ​សាយភាយ​ជំងឺផ្តាសាយបក្សី​កាលពី​ឆ្នាំ​២០១៥ ។

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ហាមឃាត់​មិន​ឲ្យ​មានការ​នាំ​ចូល​ពងមាន់ និង​សាច់​មាន់ ក្នុងអំឡុងពេល​មានការ​សាយ​ភាយ​ជំងឺ​នេះ​ក្នុង​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​ឲ្យ​ងាប់​មាន់បារាំង និង​មាន់​ធម្មតា​អស់​ប្រមាណ​៤៩ លាន​ក្បាល ។ ពេល​នេះ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ស្នើ​សុំ​ជំនួយ បន្ទាប់​ពី​បាន​បាត់បង់​សត្វ​មាន់​ប្រមាណ​២៦​លាន​ក្បាល ដោយសារ​តែ​ជំងឺ H5N6 តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​មក ។

កិច្ចព្រមព្រៀង​ក្នុង​ការ​លក់​ពងមាន់ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ដោយ​ក្រសួងកសិកម្ម​របស់​សហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជួយ​ព្រោះតែ​ប្រទេស​នេះ​បាន​រួច​ផុត​ពី​ជំងឺផ្តាសាយបក្សី ។ ប៉ុន្តែ​ជំងឺ​នេះ​នៅ​តែ​បន្ត​ជា​បញ្ហា​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​ផ្នែក​ដទៃ​ទៀត​នៃ​ពិភពលោក ។

យ៉ាងណា​ក្តី ជំងឺ​នេះ​នៅ​បន្ត​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក ។ USDA បាន​និយាយ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា ទាព្រៃ​មួយ​ក្បាល​ក្នុង​រដ្ឋ Montana ត្រូវ​បាន​ធ្វើតេស្ត​ដឹង​ថា មាន​ផ្ទុក​វីរុស H5N2 នេះ ។

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មាន់បារាំង​ប្រមាណ​២១​ពាន់​ក្បាល​ត្រូវ​បាន​សម្លាប់​ចោល បន្ទាប់​ពី​ជំងឺ​នេះ​សាយភាយ​ក្នុង​កសិដ្ឋាន​មួយ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ការ​សាយភាយ​នៃ​ជំងឺ​នេះ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ នៅ​ទាប​ជាង​ក្នុង​ប្រទេស​បារាំង​នៅឡើយ ដោយ​មានការ​សម្លាប់​ទា​យ៉ាងតិច​ក៏​៨០​ម៉ឺន​ក្បាល​ដែរ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ជំងឺ​ក្នុង​ប៉ែក​និរតី​នៃ​ប្រទេស ។

ជំងឺផ្តាសាយបក្សី​ខុស​ៗ​គ្នា ក៏​បាន​សាយភាយ​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដែល​ធ្វើ​ឲ្យ​មានការ​សម្លាប់​បក្សី​រាប់​លាន​ក្បាល​នៅ​កូរ៉េ​ខាងត្បូង និង​ជប៉ុន ហើយ​បាន​ឆ្លង​ដល់​មនុស្ស​ក្នុង​ប្រទេស​ចិន​ផង​ដែរ ៕