ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Socfin ប្ដេជ្ញា​មិន​កា.ប់​បំផ្លាញ​ព្រៃឈើ និង​បង្ក​ផល​ប៉ះពាល់​បរិស្ថាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Socfin Group ក្រុមហ៊ុន Socfin នៅ​កម្ពុជា ដែល​ទទួល​បានការ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨​មក បាន​សន្យា និង​ប្ដេជ្ញា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Socfin Group ក្រុមហ៊ុន Socfin នៅ​កម្ពុជា ដែល​ទទួល​បានការ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨​មក បាន​សន្យា និង​ប្ដេជ្ញា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ខ្លួន​ឡើយ ។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Socfin ដែល​ទទួល​បានការ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ខិតខំ​ធ្វើ​កិច្ចការ​របស់​ខ្លួន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​កសិឧស្សាហកម្ម​នាំមុខ​គេ​មួយ​នៅ​ក្នុង​តំបន់​ត្រូពិច ។ តាំងពី​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៨​មក Socfin តែងតែបាន​គិតគូរ​ជា​មូលដ្ឋាន​អំពី​ការ​កាត់​បន្ថយ​លើ​ផល​ប៉ះពាល់​បរិស្ថាន​ក្នុង​តំបន់​ដែល​ខ្លួន​មា​នទី​តាំងនៅ​ទីនោះ ។ ជាមួយ​គ្នា​នេះ តាំងពី​បង្កើត​ការ​ដាំ​ដុះ​កៅស៊ូ​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​តែង​ខិតខំ​អនុវត្ត​សកម្មភាព​រក្សា​បរិស្ថាន​ល្អ​ៗ និង​សកម្មភាព​ដទៃ​ជា​ច្រើន​ទៀត​ដូច​ជា បង្កើត​ចម្ការ​ជីវៈចម្រុះ ថែរក្សា​ជីវៈចម្រុះ​តាម​ជួរ​ច្រករបៀង ឬ​ការពារ​ព្រៃ​ធម្មជាតិ​⁣ និង​ទី​បញ្ចុះសព​ជាដើម ។

លោក Jef Boedt ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Socfin ប្រចាំ​ប្រទេស​កម្ពុជា លើក​ឡើង​ថា ៖ « ពួក​យើង​តែង​មានការ​ជឿជាក់​ថា វត្តមាន​របស់​ពួក​យើង​នៅ​ទី​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ជុំវិញ​សហគមន៍​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន និង​អាច​ចែករំលែក​នូវ​គុណ​តម្លៃ​ដែល​បាន​បង្កើត​ឡើង​តាម​រយៈ​សកម្មភាព​របស់​ពួក​យើង » ។

តាំងពី​ចាប់​ដំណើរការ​ដំបូង​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មក ក្រុមហ៊ុន​តែង​បាន​ចូលរួម​សហការ​ជាមួយ​ប្រជាជន​ក្នុង​តំបន់ និង​ប្តេជ្ញា​ថា នឹង​គោរព​សិទ្ធិ​កាន់កាប់​ដីធ្លី និង​សិទ្ធិ​របស់​សហគមន៍​ក្នុង​តំបន់ ។ Socfin ក៏​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​សាលារៀន មណ្ឌល​សុខភាព ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ជាដើម ។
លោក Boedt បន្ត​ថា ដើម្បី​សម្រេច​តាម​គោលដៅ​នៃ​ការ​ប្តេជ្ញា​ចិត្ត​នេះ ពួក​យើង​ត្រូវ​តែ​ធ្វើការ​ជាមួយ​ដៃគូ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​ឲ្យ​បាន​ជិត​ស្និទ្ធ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​កៅស៊ូ​ដំបូង​នៅ​កម្ពុជា ដែល​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​បែប​នេះ យើង​ត្រូវ​តែ​ខិតខំ​ធ្វើខ្លួន​ឲ្យ ក្លាយជា​ក្រុមហ៊ុន​គំរូ​ដ៏​ល្អ​មួយ​ក្នុង​ប្រទេស ។ ក្រុមហ៊ុន​យើង​ចង់​ឲ្យ​មានដំណើរ​ការ​ប្រកបដោយ​តម្លាភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​សង្កេត​ឲ្យ​បាន​ជាក់លាក់​លើ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការងារ​មួយ​នេះ ។

គួរ​បញ្ជាក់​ថា Socfin Group គឺជា​ក្រុមហ៊ុន​មាន​ស្តង់ដា​អន្តរជាតិ ដែល​គ្រប់គ្រង​ដោយ​ប៉ែក ប្រទេស​អឺរ៉ុប ដោយ​មាន​ជំនាញ​ខាង​ផ្នែក​ឧស្សាហកម្ម​កៅស៊ូ និង​ដូងប្រេង​ទូ​ទាំង​ពិភពលោក​។ ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ រួម​មាន​Socfin Kcd Co., Ltd និង​Coviphama Co., Ltd ដើម្បី​ដាំ​ដំណាំ​កៅស៊ូ​នៅ​ខេត្តមណ្ឌលគិរី​។ ក្រុមហ៊ុន​បាន​បង្កើត​ចម្ការ​កៅស៊ូ​នៅ​ខេត្តមណ្ឌលគិរី ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ ៕