ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត! លើកនេះ​មានទាំងចិន ​មានទាំង​វៀតណាម​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ទីតាំង​អគារ​សណ្ឋាគារ​កំពុង​សាងសង់​មួយ​កន្លែង នៅ​មុខ​វិទ្យាល័យ​បុរី​១០០​ខ្នង​ ត្រូវ​បានកម្លាំង​​ប៉ូលិស​អន្តោប្រវេសន៍ ចុះ​ឆែក​រក​ជនបរទេស​ដែល​​ខុសច្បាប់ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ឃាត់​បាន​ជនជាតិ​ចិន និង​វៀតណាម​​​​១៦​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ទីតាំង​អគារ​សណ្ឋាគារ​កំពុង​សាងសង់​មួយ​កន្លែង នៅ​មុខ​វិទ្យាល័យ​បុរី​១០០​ខ្នង​ ត្រូវ​បានកម្លាំង​​ប៉ូលិស​អន្តោប្រវេសន៍ ចុះ​ឆែក​រក​ជនបរទេស​ដែល​​ខុសច្បាប់ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ឃាត់​បាន​ជនជាតិ​ចិន និង​វៀតណាម​​​​១៦​នាក់ ។

ប្រភព​ឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ និង​មានការ​សម្របសម្រួល​ដោយ​លោក​សៀង សុខ ដោយ​​រក​ឃើញ​ថា ជនបរទេស​ទាំង​១៦​នាក់នោះ​ គ្មាន​ឯកសារ​ត្រឹមត្រូវ​សោះ​ឡើយ ។

គួរ​បញ្ជាក់​ថា ជនបរទេស​នៅ​ក្នុង​អគារ​កំពុង​សាងសង់​ខាងលើ ​សរុប​ទាំង​មាន​ចំនួន​៤៨​នាក់ ដែល​មាន​ជនជាតិ​ចិន​៤៥​នាក់ និង​វៀតណាម​​៣​នាក់ ។​ បច្ចុប្បន្ន ទាំង​១៦​នាក់​​ ត្រូវ​បាន​បញ្ជូនទៅ​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​​ទៅ​ស្រុក​វិញ​។