ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​ស៊ី​លី​ហោះ​ដេញ​តាម UFO

7 ឆ្នាំ មុន

The Sun របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ស៊ី​លី បាន​ថត​ជាប់​វត្ថុ​ម្យ៉ាង​មាន​រូបរាង​ចម្លែក ខណៈ​ពេល​កំពុង​ហោះ​ល្បាត​តាម​ព្រំដែន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

The Sun របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ស៊ី​លី បាន​ថត​ជាប់​វត្ថុ​ម្យ៉ាង​មាន​រូបរាង​ចម្លែក ខណៈ​ពេល​កំពុង​ហោះ​ល្បាត​តាម​ព្រំដែន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ក្រោយ​ពី​ស៊ើ​ប​អង្កេត​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក ពួក​គេ​មិន​អាច​បញ្ជាក់​ពី​វត្ថុ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ​ជា​អ្វី​ទេ ប៉ុន្ដែ​មាន​មតិ​ភាគច្រើន​សន្និដ្ឋាន​ថា ជា​ថាសហោះ​របស់​មនុស្ស​ពិភព​ផ្កាយ ឬ «UFO» ។

វត្ថុ​ចម្លែក​នោះ​ប្រទះ​ឃើញ​នៅ​ពេល​ថ្ងៃ​ដោយ​ម៉ា​ស៊ី​ន​មីក្រូ​ទស្សន៍​លើ​ឧទ្ធម្ភាគចក្រ ដោយ​វា​ស្ថិត​ក្នុង​ពពក និង​ជា​រូបភាព​ដ៏​អាថ៌​កំបាំង​មួយ​។ អាកាសយានិក​នៅ​លើ​ឧ​ទ្ធ​មា្ភ​គ​ចក្រ​បាន​ដេញ​តាម​យាន​ចម្លែក​នោះ ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៤០​ម៉ៃ និង​ព្យាយាម​ទាក់ទង​ជា​ច្រើន​លើក​ប៉ុន្ដែ​មិន​ទទួល​បានការ​ឆ្លើយ​តប ឃើញ​ដូច្នេះ​ក៏​រាយការណ៍​ទៅ​ផ្នែក​ប្រព័ន្ធ​រ៉ា​ដា​ចំនួន​២​នៅ​ក្បែរ​នោះ ។

ផ្នែក​រ៉ា​ដា​បាន​ផ្ដល់​ចម្លើយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដល់​ខាង​ឧទ្ធម្ភាគចក្រ​ដោយ​បញ្ជាក់​ថា មិនឃើញ​មាន​វត្ថុ​ចម្លែក​នៅ​ក្នុង​រ៉ា​ដា​ទេ ។

ព្រឹត្ដិការណ៍​ដ៏​អាថ៌​កំបាំង​នោះ​ត្រូវ​អង្គភាព (EFAA) របស់​រដ្ឋាភិបាល​ស៊ីលី ចំណាយពេល​ស្រាវជ្រាវ​ជាង​២​ឆ្នាំ​មក​ហើយដោយ​មិនដឹង​ថា តើ​វត្ថុ​នោះ​ជា​អ្វី​ពិតប្រាកដ​ទេ ៕