ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយចិត្ត ស្រប​ពេល​ដំណាំ​ពោតក្រហម​ដុះ​លូតលាស់​យ៉ាង​ល្អ

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ដំណាំ​ដាំ​ដុះ​របស់​ប្រជា​កសិករ​គ្រប់​ប្រភេទ បញ្ចេញ​ពណ៌​ខៀវខ្ចី​គួរ​ឱ្យ​ចង់​គយគន់ ជា​ពិសេស​ដំណាំ​ពោតក្រហម​តែ​ម្តង ស្រប​ពេល​ដែល​ពួក​គាត់​បាន​នាំ​គ្នា​ដាំ​រួចរាល់​នា​ចុងរដូវ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​រាល់ថ្ងៃ ធ្វើ​ឱ្យ​កសិករ​មានការ​សប្បាយ​រីករាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ដំណាំ​ដាំ​ដុះ​របស់​ប្រជា​កសិករ​គ្រប់​ប្រភេទ បញ្ចេញ​ពណ៌​ខៀវខ្ចី​គួរ​ឱ្យ​ចង់​គយគន់ ជា​ពិសេស​ដំណាំ​ពោតក្រហម​តែ​ម្តង ស្រប​ពេល​ដែល​ពួក​គាត់​បាន​នាំ​គ្នា​ដាំ​រួចរាល់​នា​ចុងរដូវ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​រាល់ថ្ងៃ ធ្វើ​ឱ្យ​កសិករ​មានការ​សប្បាយ​រីករាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ផល​ជាទី​គាប់ចិត្ត សម្រាប់​លក់​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​កសិករ​ម្នាក់​មានឈ្មោះ គឹ​ម ហូ​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ទាំង​ទឹកមុខ​ញញឹមញញែម​ឱ្យ​ដឹង​ថា ៖ គាត់​បាន​បន្ត​ដាំ​ដំណាំ​ពោតក្រហម នៅ​លើ​ដីចំការ​៤.៥​ហិ​កតា​របស់​ខ្លួន​អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ក៏​ត្រូវ​ទឹកភ្លៀង បណ្តាល​ឱ្យ​ដុះ​លូតលាស់​យ៉ាង​ល្អ​។

គាត់​បន្ត​ទៀត​ថា កាលពី​ដើមរដូវ​កន្លង​ទៅ ដីចម្ការ​នេះ ក៏​ដាំពោត​ក្រហម​ដែរ ដោយ​ប្រមូល​ផល​បាន​ជិត​៣០​តោន លក់​ឱ្យ​ឈ្មួញ​ទាំង​ស្នូល ក្នុង​១​គីឡូក្រាម តម្លៃ​៧​បាត (​ប្រាក់​ថៃ​) ស្មើនឹង​ជាង​៧០០​រៀល​។ គាត​បញ្ជាក់​ថា តម្លៃ​ទីផ្សារ​ពោតក្រហម នា​ឆ្នាំ​២០២២​នេះ មានការ​ស្ទុះ​ឡើងថ្លៃ​ខ្ពស់​បន្តិច ដែល​អាច​ឱ្យ​គាត់​លក់​យក​ប្រាក់​ទៅ​សង​ជំពាក់​បំណុល​គេ​រួចរាល់ និង​នៅ​សល់​មួយ​ចំនួន ទុក​ទិញ​គ្រាប់ពូជ​យក​ទៅ​ដាំ​បន្ត​ទៀត​។

ចំណែកឯ​កសិករ​ដទៃ​ទៀត រស់នៅ​ក្នុងភូមិ​ក្បាល​ព្រ​លាន និង​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក៏​បាន​លើក​ឡើង​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ដែរ​ថា ៖ បន្ទាប់​ពី​ដាំពោត​ក្រហម នា​ចុងរដូវ​រួច​មក ពួក​គាត់​ទទួល​បាន​ទឹកភ្លៀង​ជាទី​គាប់ចិត្ត ដោយ​មិន​ព្រួយបារម្ភ​ក្រែង​ងា​.​ប់​ដើម ឬ​មិន​ដុះ ក្រោយ​ពេល​ជួល​ត្រាក់ទ័រ​ឱ្យ​ភ្ជួរ​ដាំ​រួច​នោះ​ទេ ព្រោះ​ស្ទើរតែ​រាល់ថ្ងៃ មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់តែ​ម្តង​។ ពួក​គាត់​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ ពួក​គាត់​គ្រាន់តែ​ដើរ​ដាក់​ជី បាញ់ថ្នាំ​កំចាត់​ស្មៅ និង​សត្វល្អិត នោះ​ជា​ការ​ស្រេច ហើយ​មើលទៅ​ដើម​ពោត កំពុង​ដុះ​លូតលាស់​យ៉ាង​ខៀវខ្ចី ពេញ​ផ្ទៃ​ចំការ ដោយ​មិន​មាន​ងា​.​ប់​ខូចខាត​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ហើយ​ពួក​គាត់​សង្ឃឹម​ជឿជាក់​ថា ក្រោយ​ប្រមូល​ផល​នៅ​ខែតុលា​ខាង​មុខ​នេះ នឹង​ទទួល​បាន​ផល​ច្រើន អាច​លក់​យក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ