ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ខ្ពស់​បំផុត​លើ​ពិភពលោក​នៅ​ចិន​បើក​ដំណើរការ

7 ឆ្នាំ មុន

AFP ផ្សាយ​ថា ចិន​បើក​ឱ្យ​ប្រើប្រាស់​ស្ពាន​«​ប៉ើ​យ​ផា​ន​ជៀង​» ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ តាម​ការ​ប្រកាស​របស់​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​គុយ​ចូ​វ ។

ស្ពាន​«​ប៉ើ​យ​ផា​ន​ជៀង​» សាងសង់​ខ្ពស់​ពី​ទឹកទន្លេ​៥៦៥​ម៉ែត្រ ដោយ​ត​ភ្ជាប់​ខេត្ត​ចំនួន​២​ស្ថិត​នៅ​លើ​កំពូលភ្នំ ខេត្ត​យូ​ណា​ន និង​គុយ​ចូ​វ​អាច​ព​ង្រួ​ញ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​សួន​វើ​ុ​យ ខេត្ត​យូរ​ណា​ន ទៅ​ក្រុង​ស៊ុ​យ​ឈើ​ង ខេត្ត​គុយ​ចូ​វ បាន​ច្រើន​ជាង​៣​ភាគ​៤ ឬ​បន្ថយ​ពេល​បើកបរ​រថយន្ត​ជាង​៤​ម៉ោង​នៅ​សល់​ត្រឹមតែ​១​ម៉ោង ចាត់​ទុក​ថា​មាន​ស​ក្ខ​ណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ក្រុង​ទាំង​២ ។

ទីភ្នាក់ងារ​«​គុយ​ចូ​វ ដេ​លី​» របស់​ចិន​ផ្សាយ​ថា ស្ពាន​«​ប៉ើ​យ​ផា​ន​ជៀង​» មាន​ចម្ងាយ​១.៣៤១​ម៉ែត្រ ដោយ​ចំណាយ​លើ​ការ​សាងសង់​ជាង​១​ពាន់​លាន​យាន់ ក្លាយជា​ស្ពាន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ជំនួស​ស្ពាន​ឆ្លងទន្លេ​«​ស៊ឺទូ​» ខេត្ត​ហ៊ឺ​ប៉ើ​យ​របស់​ចិន ៕