ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រមោល​ចម្លែក អ្នកស្រុក​មាន​ជំនឿ​ថា​ជា​ដួងវិញ្ញាណ​ស្ដ្រី​មានគភ៌

7 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា មាន​ស្រមោល​ចម្លែក​ម្យ៉ាង​អណ្ដែត​នៅ​លើ​វេហាស៍ ដោយ​ហោះ​ចេញពី​បរិ​វណ​បុរស​មួយ​ក្រុម​វាយតប់​គ្នា​នៅ​ឥណ្ឌូ​ណេ​សុ​ី ។ ស្រមោល​នោះ អ្នកស្រុក​មាន​ជំនឿ​ថា ជា​«​ដួងវិញ្ញាណ​របស់​ស្ដ្រី​

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា មាន​ស្រមោល​ចម្លែក​ម្យ៉ាង​អណ្ដែត​នៅ​លើ​វេហាស៍ ដោយ​ហោះ​ចេញពី​បរិ​វណ​បុរស​មួយ​ក្រុម​វាយតប់​គ្នា​នៅ​ឥណ្ឌូ​ណេ​សុ​ី ។ ស្រមោល​នោះ អ្នកស្រុក​មាន​ជំនឿ​ថា ជា​«​ដួងវិញ្ញាណ​របស់​ស្ដ្រី​ដែល​ស្លាប់​ខណៈ​ពេល​កំពុង​មានគភ៌​» ។

លោក​មូ​ហា​ម៉េ​ដ អា​ឌៀ​ន ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ស្រមោល​ចម្លែក​ក្នុង​វី​ដេ​អូ​ឃ្លី​ប ហើយ​មាន​ជំនឿ​ថា​ជា​ដួងវិញ្ញាណ ខណៈ​ពេល​កំពុង​ថត​ពី​ហេតុការណ៍​វាយតប់​គ្នា​នៅ​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០១៧ ។ វី​ដេ​អូ​ឃ្លី​ប​នោះ​បាន​បង្ហោះ​ព្រោងព្រាត ដោយ​មាន​ជំនឿ​ត​ៗ​គ្នា ជា​ដួងវិញ្ញាណ​របស់​ខ្មោច ។

លោក​មូ​ហា​ម៉េ​ដ អា​ឌៀ​ន មាន​ជំនឿ​ថា ស្រមោល​ចម្លែក​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប គឺជា​វិញ្ញាណ​របស់​ស្ដ្រី​ពពោះ «Kuntilanak» ហោះ​ចេញពី​ក្រុម​យុវវ័យ​ដែល​វាយតប់​គ្នា ។ លោក​បញ្ជាក់​ថា «​យើង​មិន​ធ្លាប់​បានឃើញ​បែប​នេះ​ពី​មុន​មក​ទេ ហើយ​អ្នកខ្លះ​ភ័យ​ខ្លាច​ក្រោយ​ពី​បានឃើញ​» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ មនុស្ស​ភាគច្រើន​មិន​មាន​ជំនឿ​ថា​ជា​ដួងវិញ្ញាណ​ទេ ខណៈ​ពេល​អ្នក​បើក​អីុន​ធើ​រ​ណេ​ត​មួយ​ភាគ​ធំ​ជឿ​ថា គឺជា​ផ្សែង​បារី​អគ្គិសនី ឬ​ជា​ស្បោង​ប្លា​ស្ទិ​ក​ដែល​ហោះហើរ​នៅ​លើ​វេហាស៍ ៕