ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជំរុញ​ប្រទេស​លោក​ខាងលិច​ហាមប្រាម​ទេសចរ​ជនជាតិ​រុ​ស្ស៊ី

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​

អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​លោក​ខាងលិច​ហាមឃាត់​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ទាំងអស់​។ ដោយ​លោក​បាន​ប្រាប់​កាសែត Washington Post ថា ប្រជាជន​រុ​ស្ស៊ី​គួរតែ​ត្រូវ​រស់នៅ​ក្នុង​ពិភព​របស់​ពួក​គេ រហូត​ទាល់តែ​ពួក​គេ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​ពួក​គេ​ចេញ​។

បុរស​ខ្លាំង​អ៊ុយ​ក្រែ​ន ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​រូប​នេះ បាន​អះអាង​ថា ការ​ហាមប្រាម​បែប​នេះ នឹង​មាន​ប្រសិទ្ធភាព​ជាង​ទណ្ឌកម្ម​បច្ចុប្បន្ន ដែល​រារាំង​ក្រុមហ៊ុន​អាកាសចរណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​របស់​រុ​ស្ស៊ី ដែល​មាន​ទំនាក់ទំនង​ជាមួយ​វិមាន​ក្រឹម​ឡាំង​។ ខណៈ​ប្រជាជន​រុ​ស្ស៊ី​នៅ​តែ​អាច​ទទួល​បាន​ទិដ្ឋាការ​សហភាព​អឺរ៉ុប (EU) និង​អា​មេ​រិ​ក​។ នេះ​បើ​យោង​ប្រភព​ពី BBC បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​។

ការ​អំពាវនាវ​របស់​លោក Zelenskyy ត្រូវ​គេ​ជឿ​ថា អាច​ទទួល​បានការ​គាំទ្រ​តិចតួច​ប៉ុណ្ណោះ ដោយ សារ​រុ​ស្ស៊ី បើ​ទោះបីជា​រង​ការ​ដាក់​ទណ្ឌកម្ម​ក៏​ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​ធុរកិច្ច​ជា​សាកល​នៅ​តែ​បើកចំហរ​យ៉ាង​ទូលំទូលាយ​។ ហើយ​អ្នកទេសចរ​ជនជាតិ​រុ​ស្ស៊ី នៅ​តែ​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ទិស​ដៅ​វិស្សមកាល​ដូច​ជា​ប្រទេស​អេ​ហ្ស៊ី​ប តួ​ក​គី និង​អា​រ៉ាប់​រួម​ជាដើម​។

ទោះ​យ៉ាងណា កាលពី​ថ្ងៃ​ទី​៩ ខែសីហា កន្លង​ទៅ នាយក​រដ្ឋមន្ត្រី​អេ​ស្តូ​នី លោកស្រី Kaja Kallas បាន​បង្ហាញ​ការ​គាំទ្រ​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដោយ​បាន​សរសេរ​លើ​បណ្តាញ Twitter ថា «​បញ្ឈប់​ការ​ចេញ​ទិដ្ឋាការ​ទេសចរ​ដល់​ជនជាតិ​រុ​ស្ស៊ី​។ ការ​ទៅ​លេង​នៅ​អឺរ៉ុប​គឺជា​ឯកសិទ្ធិ មិនមែន​ជា​សិទ្ធិ​របស់​មនុស្ស​នោះ​ទេ​។ ហើយ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​រុ​ស្ស៊ី​ត្រូវ​បាន​បិទ​»​។

ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ លោកស្រី Sanna Marin ក៏​បាន​ថ្លែងប្រាប់​ទូរទស្សន៍​ជាតិ YLE ថា វា​មិន​ត្រឹមត្រូវ​ទេ​ដែល​ថា ស្រប​ពេល​រុ​ស្ស៊ី​កំពុង​ធ្វើសង្គ្រាម​ឈ្លានពាន​ដ៏​ព្រៃផ្សៃ​នៅ​អឺរ៉ុប ប្រជាជន​រុ​ស្ស៊ី​អាច​រស់នៅ​ក្នុង​ជីវិត​ធម្មតា ធ្វើ​ដំណើរ​ក្នុង​ទ្វីបអឺរ៉ុប ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​។ ទាំង​អេ​ស្តូ​នី និង​ហ្វាំ​ង​ឡង់ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លើក​បញ្ហា​ទិដ្ឋាការ​លើ​ជនជាតិ​រុ​ស្ស៊ី​នេះ ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ