ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមពាសមេឃ ! ទៅ​លួច​ដល់​ជិត​ប៉ុស្តិ៍​នគរបាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ …

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ​១០៧ ចំណុច​ក្រោយ​ភោជនីយដ្ឋាន​ថ្មដា ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ខណៈ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​២​ដេញ​តាម​ចាប់​ជនសង្ស័យ​ម្នាក់​ដែល​ថ្លើមធំ​ហ៊ាន​ទៅ​លួច​រថយន្ត​ដែល​គេ​ចត​ទុក​នៅ​ជិត​ប៉ុស្តិ៍ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​គូទ​ស្វិត ពណ៌​ស ពាក់​ស្លាក​លេខ ឃ​៦២៩១​ភព​២ ចត​ទុក​នៅ​ជិត​ប៉ុស្តិ៍​ទឹកល្អក់​២ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​ទៅ​លួច​កាច់​សោ​រថយន្ត​រួច​ជិះ​គេចខ្លួន តែ​ចៃដន្យ​ក្មេង​មួយ​ក្រុម​ដែល​កំពុង​អង្គុយ​ញ៉ាំ​ប្រហិត​ចៀន​ក្បែរ​នោះ​បាន​ប្រទះ​ឃើញ ក៏​រត់​ទៅ​ប្រាប់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​២ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​បាន​អន្តរាគមន៍​ជិះ​ដេញ​តាម​ពីក្រោយ​ធ្វើ​ឲ្យ​ជនសង្ស័យ​បើក​យ៉ាង​លឿន​ដើម្បី​គេចខ្លួន​រហូត​មក​ដល់​ផ្លូវ​លេខ​១០៧ ក្រោយ​ភោជនីយដ្ឋាន​ថ្មដា ក៏​ត្រូវ​សមត្ថកិច្ច និង​ក្រុម​ក្មេង​ៗ​ទាំងនោះ​កាក់​បាន​តែ​រថយន្ត ចំណែក​ជនសង្ស័យ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​បាត់ ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​គាត់​មិន​បាន​ទៅ​ដាក់​ពាក្យ​នោះ​ទេ ដោយ​គ្រាន់តែ​ត្រឡប់​មក​យក​រថយន្ត​ទៅ​វិញ​ប៉ុណ្ណោះ ៕