ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរស្ងើចសរសើរខ្លាំង​ណាស់! គាត់​អាចបង្កើត​យន្ត​ហោះ​​បាន​…

7 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ វា​ជា​រឿង​ដ៏​អស្ចារ្យ និង​ជា​ប្រ​វត្តិ​​សាស្ត្រ​មួយ​​​សំរាប់​កូន​ខ្មែរ​​ ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​បង្កើត​យន្តហោះ​​មួយ​បាន​ដោយ​ខ្លួន​ឯង ដោយ​​មិន​ចាំបាច់​មាន​​សម្ភារ​បច្ចេកវិទ្យា​ទំនើប​ៗ​ ដូច​ជា​ប្រទេស​ជឿនលឿន​​ដទៃ ​ដោយ​គ្រាន់តែ​ប្រើ​សម្ភារធម្មតា​ៗ​ចាស់​ផង​ថ្មី​ផង​ ផ្គុំ​ជាមួយ​គ្នា​ក៏​អាច​បង្កើត​ជា​យន្តហោះ​ដ៏​តូច​ច្រឡឹង​១​គ្រឿង​​បាន​ដែរ ដែល​នេះ​គឺជា​ស្នាដៃ​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសប់​​របស់

ខេត្ត​ព្រៃ​វែង ៖ វា​ជា​រឿង​ដ៏​អស្ចារ្យ និង​ជា​ប្រ​វត្តិ​​សាស្ត្រ​មួយ​​​សំរាប់​កូន​ខ្មែរ​​ ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​បង្កើត​យន្តហោះ​​មួយ​បាន​ដោយ​ខ្លួន​ឯង ដោយ​​មិន​ចាំបាច់​មាន​​សម្ភារ​បច្ចេកវិទ្យា​ទំនើប​ៗ​ ដូច​ជា​ប្រទេស​ជឿនលឿន​​ដទៃ ​ដោយ​គ្រាន់តែ​ប្រើ​សម្ភារធម្មតា​ៗ​ចាស់​ផង​ថ្មី​ផង​ ផ្គុំ​ជាមួយ​គ្នា​ក៏​អាច​បង្កើត​ជា​យន្តហោះ​ដ៏​តូច​ច្រឡឹង​១​គ្រឿង​​បាន​ដែរ ដែល​នេះ​គឺជា​ស្នាដៃ​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសប់​​របស់​ម្នាក់​​ប៉ែន ឡុ​ង អាយុ​៣០ ជា​ជាង​ជួសជុល​រថយន្ត ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃ​វែង។

ជួប​ជាមួយ​អ្នក​យក​​​ព័ត៌មាន​កោះសន្តិភាព ​លោក​ប៉ែន ឡុ​ង បាន​ឱ្យ​​ដឹង​ថា យន្តហោះ​ខ្នាត​តូច​​ជិះ​ម្នាក់ឯង​​របស់​​គេ បាន​ចាប់​ដំឡើង​ដំបូង​​គឺ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៦ ដែល​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​៩​ខែ​មក​​ហើយ ។ ​​យន្តហោះ​មួយ​នេះ​ ក៏​ដំឡើង​បាន​៥០%​ហើយ​​ដែរ និង​អាច​បើក​រត់​នៅ​លើ​ដី​បាន​​ តែ​នៅ​មិន​ទាន់​អាច​ធ្វើការ​ហោះហើរ​​បាន​ទេ ដោយសារ​តែ​ពុំ​ទាន់​មាន​សម្ភារ​​បំពាក់​បាន​គ្រប់​គ្រាន់ ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​របស់​គេ យន្តហោះនេះ​នឹង​​ត្រូវធ្វើ​រួចរាល់ ព្រមទាំង​អាច​ហោះហើរ​បាន នៅ​ក្នុងអំឡុងពេល​៥​ ទៅ​៦​ខែ​ខាង​មុខ ដោយ​ហោះហើរ​ម្តង​បានចម្ងាយ​​ដល់​ទៅ​១០០​គីឡូម៉ែត្រ ទើប​ចុះ​ចត​ម្តង​។

​លោក​បន្ត​ទៀត​ថា សម្ភារដែល​គេ​បាន​ប្រើប្រាស់ ​យក​មក​ដំ​ឡើងជា​យន្តហោះ​ខ្នាត​តូច​នេះ ​គឺ​មាន​ដូច​ជា ដែក ឈើ ជ័រ បន្ទះ​ដែក​ស​ង្ក័​​សី ព្រមទាំង​កូន​ម៉ាស៊ីន​១​​ផង​ដែរ ដែល​សម្ភារ​ទាំងនេះ គេ​ទិញ​ពី​ក្នុង​ផ្សារ​នៅ​ជិត​ៗ​ផ្ទះ និង​ប្រើប្រាស់​របស់​អេ​ត​ចាយ​ដែល​គេ​បោះចោល​មួយ​ចំនួន​ផង​ដែរ ហើយ​ទឹកប្រាក់​ដែល​គេ​បាន​ចំណាយ​ក្នុង​ការ​ដំឡើង​យន្តហោះ​១​នេះ គឺ​អស់​ចំនួន​៦​ពាន់​ដុល្លារ​ហើយ ។ ​​តាម​ការ​សន្និដ្ឋាន ​ទំ​រាំ​តែ​យន្តហោះ​នេះ​ត្រូវ​បាន​ធ្វើរួចរាល់​ទាំងស្រុង គឺ​គ្រោង​និង​អស់​ថវិកា​សរុប​ចំនួន​១​ម៉ឺន​៣​ពាន់​ដុល្លារ​។