ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចតម៉ូតូចោល​ មិនដកសោចេញ ចោរម្នាក់លួចយកបាត់ ​អាវុធហត្ថតាមចាប់បាន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆាង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆាង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ចារ ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង​ខេត្តព្រៃវែង ត្រូវ​បានកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌចំការមន សហការ​គ្នា ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្លូវ​មុន្នី​វង្ស ជិត​ក្រសួង​អភិវឌ្ឍន៍ជនបទ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី លួច​កាច់ក​ម៉ូតូ និង​បាន​ចាប់​យក​វត្ថុ​តាង ម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki Nex ស៊េរី​ឆ្នាំ​២០១៤ ពណ៌​លឿង ពាក់​ស្លាក​លេខ : ភ្នំពេញ 1CO-4702 ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ​។

តាម​វិធានការ​ជំនាញ ជនសង្ស័យ ឆាង សុ​ភ័ក្ត្រ ព្រម​សារភាព​ថា កាលពី​ម៉ោង ១០​និង​៣០​នាទី ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ ខ្លួន​ដើរ​រើស​អេ​ត​ចាយ មក​ដល់​ចំណុច​ហាង​មី យីហោ មី​៣១០ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​០១ ខណ្ឌ​បឹង​កេងកង បានឃើញ​ជន​រង​គ្រោះ​ចត​ម៉ូតូ​ដោយ​មិន​បាន​ដក​សោរ​ចេញ ដោយ​ឃើញ​ឱកាសល្អ ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ឡើង​ជិះ​ម៉ូតូ​នោះ​រត់គេច​ខ្លួន ស្រាប់តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ តាម​ចាប់ខ្លួន​បាន​តែ​ម្តង​។

ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ