ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៧ ក្រេ​ឌី​ត ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​ជាងគេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត កម្ពុជា ភី​អិ​ល​ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​លើ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៧ ក្រេ​ឌី​ត ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​ជាងគេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត កម្ពុជា  ភី​អិ​ល​ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​លើ គណនី​កូន​ល្អ ដែល​មានកម្ម​វិធី​ធានា​រ៉ាប់រង​អាយុជីវិត ។

ក្រោម​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​កម្ពុជា ភី​អិ​ល​ស៊ី នឹង​ផ្តល់​នូវ​ការ​ធានា​រ៉ាប់រង​អាយុជីវិត​ទៅ​លើ​មរណភាព និង​ពិការ​ភាព​អចិន្ត្រៃយ៍​ដល់​អតិថិជន​របស់​ក្រេ​ឌី​ត​ដែល​បាន​បើក​គណនី​កូន​ល្អជា​មួយ​ក្រេ​ឌី​ត​។

លោក ចាន់ ម៉ាច ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត​មាន​ប្រសាសន៍​ថា​ ក្រេ​ឌី​ត​ពិតជា​មាន​មោទនៈភាព និង​រីករាយ​ជា​ខ្លាំង​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​គណនី​កូន​ល្អ​ដែល​ភ្ជាប់​ជាមួយ​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​។ អត្ថប្រយោជន៍​បន្ថែម​នេះ​ គឺ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​អតិថិជន​បញ្ញើ​សន្សំ​សម្រាប់​កូន​ៗ​របស់​ពួក​គេ​។ ចាប់ពី​ពេល​​នេះ​តទៅ អតិថិជន​ទាំងអស់​ដែល​ចង់​សន្សំ​ប្រាក់​សម្រាប់​កូន​ៗ ហើយ​មាន​ភ្ជាប់​ជាមួយ​ធានា​រ៉ាប់រង​អាយុជីវិត​ដោយ​មិន​ចាំបាច់​ពិនិត្យ​សុខភាព អាច​ដាក់​ពាក្យ​បើក​គណនី​កូន​ល្អ​នេះ​ជាមួយ​ក្រេ​ឌី​ត​បាន​។

វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ​។ លោក លោកស្រី​ដែល​ជា​ឪពុក ម្តាយ ឬ​អាណាព្យាបាល គ្រាន់តែ​ប្រាប់​ទៅ​បុគ្គលិក​របស់​ក្រេ​ឌី​ត​ថា ​លោក លោកស្រី​ចង់បាន​ការ​ធានា​រ៉ាប់រង​អាយុជីវិត នៅ​ពេល​បើក​គណនី​កូន​ល្អជា​ការ​ស្រេច​។ សមតុល្យ​ដែល​តម្រូវ​ឲ្យ​មាន​ក្នុង​គណនី​ គឺ​តិច​បំផុត​ត្រឹមតែ​៥​ដុល្លារ ឬ ២០.០០០​រៀល ឬ ២០០​បាត ហើយ​ឯកសារ​ដែល​ត្រូវការ​សម្រាប់​ការ​បើក​គណនី​នេះ ​ក៏​តិចតួច​បំផុត​ផង​ដែរ​។ លោក លោកស្រី​ក៏​នឹង​ទទួល​បាន​នូវ​ការ​ប្រាក់​ខ្ពស់ ​និង​រង្វាន់​ពី​គណនី​នេះ​ផង​ដែរ​។

លោក Tondy Suradiredja អគ្គនាយក​ក្រុមហ៊ុន ធានា​រ៉ាប់រង​អាយុជីវិត កម្ពុជា  ភី​អិ​ល​ស៊ី​ មាន​ប្រសាសន៍​ថា ​តាម​រយៈ​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ក្រេ​ឌី​ត យើង​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មាន​ភាព​ងាយស្រួល អម​ជាមួយនឹង​សេវាកម្ម​ល្អ​ឥត​ខ្ចោះ ដល់​អតិថិជន និង​កូន​ៗ​របស់​ពួក​គាត់ ពីព្រោះ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ យើង​បាន​យល់​ច្បាស់​ពី​របៀប​ក្នុង​ការ​ផ្តល់​សេវាកម្ម​នេះ​ជូន​អតិថិជន​របស់​យើង​។