ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំក្រុម​ជើង​ខ្លាំង​ៗ​ដែល​ព្រួត​គ្នា​កា.ប់កម្ទេច​​ម៉ូតូ​គូ​សត្រូវ​​​ទៅ​តុលាការ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៩ សីហា នេះ ក្រោយ​បញ្ចប់​ការ​សួរនាំ ក្នុង​សំណុំ​រឿង​ ​«​កាប់​កម្ទេច​ម៉ូតូ​» ​គួរ​បក្ស​ដិ​បក្ស​អំឡុង​មាន​ផ្ទុះ​ជម្លោះ​…

ខេត្តបាត់ដំបង ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៩ សីហា នេះ ក្រោយ​បញ្ចប់​ការ​សួរនាំ ក្នុង​សំណុំ​រឿង​ ​«​កាប់​កម្ទេច​ម៉ូតូ​» ​គួរ​បក្ស​ដិ​បក្ស​អំឡុង​មាន​ផ្ទុះ​ជម្លោះ​ ។

នៅ​ក្នុង​ព្រឹត្តិ​ហេតុ​នៃ​កិច្ច​ប្រតិបត្តិការ​របស់​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០៥​នាក់​មាន ១-​ឈ្មោះ ឡាយ ខិត អាយុ​១៦​ឆ្នាំ ២​-ឈ្មោះ​វង្ស វ​ឌ្ឍ​វត្ថា អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ​ទី បុ​ន្នី​ដា​វុ​ធ អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ​សយ វិស័យ អាយុ​២០​ឆ្នាំ និង​៥-​ឈ្មោះ​តា​វ គឹ​ម​ហៃ អាយុ​២០​ឆ្នាំ ​។​

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រុម​ជន​សង្ស័យ​​ទាំង​០៥​នាក់​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​កន្លែង​ផ្សេង​ៗ​គ្នាកាលពី​ថ្ងៃ​ទី ០៨ សីហា ដោយ​យោង​តាម​បណ្ដឹង​ជន​រង​គ្រោះ​ឈ្មោះ រ៉ូ​ន គឹ​ម​ហ៊ ប្រុស​អាយុ​២៣​ឆ្នាំ ដែល​អះអាង​ថា ក្រុម​ជន​ដៃដល់​បាន​កា.ប់​បំផ្លាញ​ម៉ូតូ​របស់​ខ្លួន​ ។

បើ​តាម​ព្រឹត្តហេតុ ក្រុម​ជន​ទាំង​០៥​នាក់ ត្រូវ​ជាប់​សង្ស័យ​ថា បាន​ប្រើប្រាស់​កាំបិត និង​ដុំ​ថ្មកា.ប់​និង​គប់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​រហូត​ខ្ទេចខ្ទី​រអស់ កាលពី​វេលា​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី ០៧ សីហា នៅ​ចំណុច​ខាង​មុខ​ពេទ្យ​យាយជី ស្ថិត​ក្នុងភូមិរ​ចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ក្រោយ​ពី​មាន​ជម្លោះ​ដោយ​ពាក្យ​សំដី​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ ​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា អំពើ​ហិង្សា​រហូត​កាប់​បំផ្លាញ​ម៉ូតូ​ភាគី​ម្ខាង​នេះ គឺ​ផ្ដើម​ចេញពី​ការ​ប៉ះទង្គិច​ពាក្យ​សំដី ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ ​។ បើ​តាម​ចម្លើយ ពួក​គេ​បាន​ប៉ះ​អ​ង្គិ​ច​ពាក្យ​សំដី​គ្នា រួច​ក៏​ឈាន​ដល់​ឈ្លោះប្រកែក​គ្នា​។ ពេល​នោះ​ ពួក​គេ​បាន​ជិះ​ម៉ូតូ​ប្រដេញ​គ្នា ពួក​គេ​បាន​ស្រែក​ឌឺដង​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ភាគី​ម្ខាង​ដែល​មាន​គ្នា​ច្រើន បាន​ព្រួត​គ្នា​ជិះ​តាម​ស្ទាក់​ជាប់ ហើយ​ជន​រង​គ្រោះ​ផ្ដួល​ម៉ូតូ​រត់គេច ក៏​ត្រូវ​ភាគី​០៥​នាក់​ទាញ​កាំ.បិត.​កា.ប់​កម្ទេច​ម៉ូតូ និង​ខ្លះ​លើក​ដុំ​ថ្ម​គប់​បន្ថែម​រហូត​ដល់​ខ្ទេចខ្ទី​រម៉ូតូ​។

លោក​បាន​បញ្ជាក់​ទៀតថា ក្រោយ​ទ​ទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ​លោកស្នងការ​ ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​​ការិយាល័យ​របស់​លោក ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឈា​ត់​ខ្លួន បាន​ក្រុម​ជន​ដៃដល់​ចំនួន​០៥​នាក់​ ។ ពេល​នេះ​ មន្ត្រី​ជំនាញ បាន​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ