ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អើយ​លោក! បើកឡាន​បណ្តើរ​ផឹក​ស្រា​​​បណ្តើរ​​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋការ៉ូ​មួយ​គ្រឿង​ ជិះ​គ្នា​៣​នាក់​ (តៃកុង​និង​ព្រូ​២​នាក់) ​បើករថយន្ត​រវល់​តែ​ផឹកស្រា​ក្នុង​រថយន្ត​បណ្តាលឱ្យ​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវ​​ និងបាក់​ដើម​ជ្រៃក្រឹម​មួយ​ដើម ​ហើយ​បុក​រលំ​បង្គោល​ប៉ាណូ​ស្រា​បៀរ​ធ្វើ​ឱ្យរថ​យន្ត​ក្រឡាប់​ដេក​តាម​ផ្លូវ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស បង្ក​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១២ ​មករា ​២០១៧ ស្ថិត​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋការ៉ូ​មួយ​គ្រឿង​ ជិះ​គ្នា​៣​នាក់​ (តៃកុង​និង​ព្រូ​២​នាក់) ​បើករថយន្ត​រវល់​តែ​ផឹកស្រា​ក្នុង​រថយន្ត​បណ្តាលឱ្យ​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវ​​ និងបាក់​ដើម​ជ្រៃក្រឹម​មួយ​ដើម ​ហើយ​បុក​រលំ​បង្គោល​ប៉ាណូ​ស្រា​បៀរ​ធ្វើ​ឱ្យរថ​យន្ត​ក្រឡាប់​ដេក​តាម​ផ្លូវ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស បង្ក​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១២ ​មករា ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​​ចំណុច​ជិត​ខារ៉ាអូខេ​ឌ្រី​ម​វ៉ើល ​​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​។

សាក្សី​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​៣​នាក់​ជា​កម្មករ​ដឹក​ឥដ្ឋការ៉ូ​ បើករថយន្ត​ម៉ាក ISUZU ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​​លេខ​ភ្នំពេញ​2M-0804 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ហើយ​ស្រវឹងស្រា​ផង​នោះ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ តៃកុង​រថយន្ត​បើករថយន្ត​បណ្តើរ​ផឹក​នៅ​លើ​រថយន្ត​ជាមួយ​ព្រូ ដោយរវល់​តែ​ផឹក​មិន​បាន​មើល​មុខ​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​បាក់​ដើម​ជ្រៃក្រឹម​អស់​មួយ​ដើម​ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ប៉ាណូ​របស់​ស្រា​បៀរ​ បាក់រ​លំហើយ​ធ្វើ​ឲ្យ​រថយន្ត​បង្ក​ក្រឡាប់​ដេក​នៅ​លើ​ថ្នល់ តែ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​និង​ព្រូ​២​នាក់​ទៀត​រង​របួស​ទេ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​បង្ក​មាន​កំប៉ុង​ស្រា​បៀរ​ចំនួន​២​ទៅ​៣​កំប៉ុង​ទៀត​ផង​។