ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ធំ​ហើយ​! Barcelona ត្រៀម​លេង​ផ្លូវច្បាប់​លើ​កីឡាករ​ខ្លួន​៤​រូប ជុំវិញ​រឿង​កុងត្រា

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប​បាល់ទាត់​អ្នកមាន​បុណ្យ Barcelona ត្រូវ​បាន​រាយការណ៍​ថា​ត្រៀម​នាំ​កីឡាករ​ខ្លួន​៤​រូប​

អេ​ស្ប៉ា​ញ ៖ ក្លិប​បាល់ទាត់​អ្នកមាន​បុណ្យ Barcelona ត្រូវ​បាន​រាយការណ៍​ថា​ត្រៀម​នាំ​កីឡាករ​ខ្លួន​៤​រូប​ឡើង​ប្តឹងផ្តល់​ផ្លូវច្បាប់​នៅ​តុលាការ ប្រសិនបើ​ពួក​គេ​មិន​យល់ព្រម​លុប​ចោលការ​បន្ត​កុងត្រា​ថ្មី ដែល​បាន​ចុះហត្ថលេខា​កាលពី​២​ឆ្នាំ​មុន​។

ខ្សែបម្រើ Frenkie de Jong, ខ្សែការពារ Gerard Pique, ខ្សែការពារ Clement Lenglet និង​អ្នកចាំទី Marc-Andre ter Stegen សុទ្ធតែ​បាន​ចុះហត្ថលេខា​រួច​ហើយ​កាលពី​ឆ្នាំ ២០២០ លើ​ការ​បន្ត​កុងត្រា​ថ្មី ដែល​ពេល​នោះ ពួក​គេ​យល់ព្រម​កាត់​បន្ថយ​ប្រាក់​ឈ្នួល ដើម្បី​ជួយ​សម្រួល​ក្លិប​ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។ ប៉ុន្តែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​នឹង​ផ្តល់​ប្រាក់​ឈ្នួល​ពួក​គេ​ដូច​ដើម​ឡើង​វិញ (​សម្រាប់​កិច្ចសន្យា​ថ្មី​) នៅ​១​ឆ្នាំ​បន្ទាប់​។ ដោយ Pique បាន​បន្ត​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ ២០២៤ ហើយ Ter Stegen បាន​បន្ត​រហូត​ដល់​ឆ្នាំ ២០២៥ ខណៈ​ដែល De Jong និង Lenglet បាន​បន្ត​រហូត​ដល់​ឆ្នាំ ២០២៦ ។

មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​កុងត្រា​ថ្មី​បាន​ចុះហត្ថលេខា អតីត​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​លាលែង​ពី​តំណែង​រួម​នឹង​ក្រុមប្រឹក្សាភិបាល​ក្លិប​ដែល​នៅ​សល់​។ ហើយ​ក្លិប​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។ ដោយ​ពួក​គេ​ត្រូវ​បញ្ចប់​ការ​ចំណាយ​បន្ថែម​រហូត​៣១១​លាន​អឺ​រ៉ូ (៣១៨​លាន​ដុល្លារ​) ក្នុង​ការ​ទូទាត់​ប្រាក់​ឈ្នួល​កីឡាករ​រយៈពេល​វែង​។

ទោះ​យ៉ាងណា ឥឡូវនេះ ក្រុមប្រឹក្សាភិបាល​បច្ចុប្បន្ន​របស់ Barcelona ដឹកនាំ​ដោយ​ប្រធាន​ថ្មី លោក Joan Laporta បាន​អះអាង​ថា​បាន​រក​ឃើញ​ភស្តុ​តាង​នៃ​សកម្មភាព​ព្រហ្មទណ្ឌ​ក្នុង​នាម​ជា​ភាគី ដែល​បាន​ចុះហត្ថលេខា​លើ​ការ​បន្ត​កុងត្រា​ថ្មី​។

ប្រភព​ពី The Athletic និង SPORTbible អះអាង​ថា Barcelona បាន​ដោះស្រាយ​បញ្ហា​នេះ​អស់​ពេល​៣​ខែ​រួច​មក​ហើយ និង​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​ទាំង​៤​ឱ្យ​លុប​ចោល​កុងត្រា​ថ្មី ឬ​បោះបង់​ការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ពួក​គេ​។ ដ្បិត​ក្លិប​បច្ចុប្បន្ន​កំពុង​តស៊ូ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​។ ហើយ​ប្រសិនបើ​កីឡាករ​ទាំង​៤​មិន​យល់ព្រម នោះ​ក្លិប​នឹង​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ផ្លូវច្បាប់​ឡើង​ទៅ​កាន់​ការិយាល័យ​ព្រះរាជអាជ្ញា​តែ​ម្តង​។

ដោយសារ​ភាព​ជាប់​គាំង​នេះ​ហើយ បាន​ធ្វើ​ឱ្យ Barcelona មិន​ទាន់​អាច​ចុះ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី​ពួក​គេ​ក្នុង​នោះ​រួម​មាន​ទាំង Robert Lewandowski និង Raphinha ក្នុង​បញ្ជី​សម្រាប់​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ La Liga រដូវ​កាល​ថ្មី ២០២២-២៣ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ