ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ធ្វើ​ឲ្យ​ផ្អើល​វត្ត​សំរោង​អណ្ដែត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ទៅ​វត្ត​សំរោង​អណ្ដែត ស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ទៅ​វត្ត​សំរោង​អណ្ដែត ស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​លោក​ប្រោស​ព្រំ និង​ស្រោច​ទឹក ប៉ុន្តែ​មិន​ទាន់​ទាំង​បាន​ស្រោច​ទឹក​ផង ស្រាប់តែ​បុរស​ម្នាក់​នេះ​អុកឡុក​ផ្អើល​អស់​ព្រះសង្ឃ តាជី យាយជី ទៅ​វិញ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-3208 មក​វត្ត​សំរោង​អណ្ដែត បន្ទាប់​មក​ក៏​ដើរទៅ​កន្លែង​ព្រះសង្ឃ​ប្រោស​ព្រំ និង​ស្រោច​ទឹក តែ​ព្រះសង្ឃ​មិន​ទាន់​បាន​ស្រោច​ទឹក​ឲ្យ​ផង​ស្រាប់តែ​បុរស​ម្នាក់​នោះ​និយាយ​តែ​ម្នាក់ឯង ហើយ​អុកឡុក​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​ទើបត្រូវ​ប្រជា​ការពារ​សង្កាត់​ចាប់ចង​ឲ្យ​នៅ​មួយ​កន្លែង​រួច​ទូរស័ព្ទ​ហៅ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​មក​ទទួលយក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​នាំ​បុរស​រូប​នោះ​មក​ដល់​ប៉ុស្តិ៍​នគរបាល និង​ធ្វើការ​ឆែកឆេរ​ខ្លួន​ទើប​ដឹង​ថា បុរស​រូប​នោះ​ឈ្មោះ ហួត សុធី អាយុ​៣២​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ម៉ាស៊ីនត្រជាក់​នៅ​ណា​ហ្គា​វើ​ល ស្នាក់​នៅផ្ទះ​លេខ ៥៦ Geo2 ផ្លូវ​លេខ​២១៨ ស្ថិត​ក្នុងភូមិ​៨ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បញ្ជាក់​ថា ក្រោយ​ពេលធ្វើការ​សាកសួរ​គ្មាន​បាន​លទ្ធផល​អ្វី​នោះ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រសួង​សង្គមកិច្ច​ឲ្យ​មក​ទទួលយក​ទៅ​ដាក់​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​បណ្ដោះអាសន្ន​សិន ចំណែក​សម្ភារៈ​ដែល​ជាប់​នឹង​ខ្លួន​មាន​ទូរស័ព្ទ​ស៊េរី​ទំនើប​២​គ្រឿង និង​ម៉ូតូ ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី រង់ចាំ​សាច់ញាតិ​មក​យក​វិញ​នៅ​ពេល​ក្រោយ ៕