ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាមផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើង គោក

1 ឆ្នាំ មុន
  • ភ្នំពេញ

ហាណូយ​ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ស្នើ​សុំ ឯកឧត្តម…

ហាណូយ​ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ស្នើ​សុំ ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផ្តល់​ការ​គាំទ្រ​លើ​ទិស​ដៅ​សំខាន់​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ពជើងគោក ដែល​បាន​ឯកភាព​គ្នាសំដៅ​ធ្វើ​យ៉ាងណា​បន្ត​ថែរក្សា​ចំណង​សាមគ្គីភាព មិត្តភាព ការ​ទុកចិត្ត​គ្នា និង​ការ​សហការ​គ្នា​ឱ្យ​បាន​ស្អិតរ​មួ​ត​បន្ថែម​ទៀត ដើម្បី​កសាង និង​ការពារ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ធានា​បាន​នូវ​ព្រំដែន​សន្តិភាព និង​ការ​អភិវឌ្ឍ​រួម​សម្រាប់​ទាំងអស់​គ្នា​។

ការ​ស្នើ​សុំ​នេះ​បាន​ធ្វើ​ឡើង​នា​ឱកាស​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ ក្នុង​ឱកាស​នៃ​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ប្រធាន​រដ្ឋនៃ​សាធារណ​សង្គមនិយម​វៀតណាម បាន​សម្តែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​តាំងពី​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន និង​បាន​គូសបញ្ជាក់​ផង​ដែរ​អំពី​ការ​គាំទ្រ​ចំពោះ​ទិស​ដៅ​ដែល​បាន​ឯកភាព​គ្នា សំដៅ​ធ្វើ​យ៉ាងណា​បន្ត​ថែរក្សា និង​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​រឹង​មាំ ព្រម​ជាមួយនឹង​ការ​រួម​គ្នា​សំលឹង​មើល​សក្តានុពល​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ពេល​អនាគត​។

ជាង​នេះ​ទៀត ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៏​បាន​កោតសរសើរ​អំពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​កំណើនសេដ្ឋកិច្ច​ហួស​ពី​ការ​រំ​ពឹ​ក​ទុក​ក្នុង​រយៈពេល ០៦ ខែ​ដើមឆ្នាំ​នេះ ទោះបីជា​កន្លង​មក​ទទួល​រង​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ និង​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​វៀតណាម នៅ​តែ​បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អជា​និច្ច​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​ការ​គាំទ្រ​ផង​ដែរ​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវ​បាន​អង្គសន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន កម្ពុជា​លើក​ទី​៤៣ បោះ​ឆ្នោត​ជា​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត និង​បាន​ជូនពរ​ឱ្យ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០២៣ នៅ​កម្ពុជា ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ​។ ក្នុង​ដំណើរ​នៃ​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​ជា​ច្រើន​រូប​របស់​វៀតណាម​ផង​ដែរ ក្នុង​នោះ​រួម​មាន ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ផ្វា​ន វ៉ា​ន់​ហ្សា​ង (Phan Van Giang) រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

ការ​ជួប​ប្រជុំ​ពិភាក្សា​ការងារ ជាមួយ ឯកឧត្តម វ៉ វ៉ា​ន់​ធឿ​ង លេខា​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​។ និង​ការ ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍ទោ ង្វៀ​ន វ៉ា​ន់​ងៀ អនុប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ទីស្តីការក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជា​បន្តបន្ទាប់​។ ដែល​រាល់​ការ​ជួប​ពិភាក្សា​ការងារ គឺ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​រឹង​មាំ​បន្ថែម​ទៀត ហើយ​ក៏​ស្រប​ពេល​ដែល​ឆ្នាំ​នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​។

ទន្ទឹម​នឹង​នេះ ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​កម្ពុជា​ដែល​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន និង​ការ​រៀបចំ​ការ​បោះ​ការ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ព្រមទាំង​ការ​រៀបចំ​ប្រារព្ធ​ពិធី​រំឭក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ