ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ហូប​ការ​ហួស​ទៅ​រក​បបរស ត្រឡប់​មក​វិញ​គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១២

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ខណៈ​ដែល​ជន​រង​គ្រោះ​ត្រឡប់​ពី​ខេត្តកំពង់ឆ្នាំង  ជិៈ​ម៉ូតូ​ទៅ​លំនៅ​ឋាន​វិញ​។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ អ៊ុ​ន ដា​រា អាយុ​១៩​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​ជិះ​ពីក្រោយ​ម្នាក់​ទៀត មានឈ្មោះ តាំង ប្រូ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមករា  យុវជន​ទាំង​ពីរ​នាក់​ខាងលើ បាន​ទៅ​ហូប​ការ​គេ បន្ទាប់​ពី​ចេញពី​ហូប​ការ យុវជន​ទាំង​ពីរ​នាក់​រួម​នឹង​មិត្តភក្ដិ​២​នាក់​ទៀត សរុប​៤​នាក់ បាន​ជិះ​ម៉ូតូ ២​គ្រឿង​សំដៅ​មក​ក្រុង​កំពង់ឆ្នាំង ដោយ​ប្រាប់​ថា​មក​ហូប​បបរស​។ ស្រាប់តែ​រំលង​អា​ធ្រា​ត្រ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​កើតហេតុ​ខាងលើ  ហើយ​ពេល​ទៅ​ពិនិត្យ​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ឈ្មោះ អ៊ុ​ន ដា​រា ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​យុវជន​ឈ្មោះ តាំង ប្រូ បាន​រង​របួសធ្ងន់ និង​បាក់ជើង​ម្ខាង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល បាន​ហៅ​រថយន្ត​មណ្ឌល​សុខភាព​ស្រុក ដឹក​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​លំនៅ​ដ្ឋា​ន​។ ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ស៊ុ​យ​ហ្សុ​យ​គី​និ​ច ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​ប្រគល់​ជូន​ម្ចាស់ នៅ​ពេល​ក្រោយ​។ សមត្ថកិច្ច​នគរបាល​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មិន​ច្បាស់​ថា កើតឡើង​បែប​ណា​ទេ ព្រោះ​រំលង​អា​ធ្រា​ត្រ គ្មាន​អ្នក​ឃើញ​ហេតុការណ៍ និង​គ្មាន​ស្លាកស្នាម​សន្និដ្ឋាន​បាន ៕