ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៤​នាក់​បង្កជម្លោះ​ក្នុង​ក្លឹ​ប​មី​ត​ណាយ ត្រូវ​សន្តិសុខ​វាយ​ទក់​សាច់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ចូល​ក្លឹ​ប​ផឹកស៊ី​រាំ​កម្សាន្ត​ឈ្លោះប្រកែក​គ្នា ត្រូវ​សន្តិសុខ​យាម​នៅ​ក្នុង​ក្លឹ​ប​មី​ត​ណាយ វាយ​ទក់​សាច់ ហើយ​ចាប់​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​។

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ចូល​ក្លឹ​ប​ផឹកស៊ី​រាំ​កម្សាន្ត​ឈ្លោះប្រកែក​គ្នា ត្រូវ​សន្តិសុខ​យាម​នៅ​ក្នុង​ក្លឹ​ប​មី​ត​ណាយ វាយ​ទក់​សាច់ ហើយ​ចាប់​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមករា នៅ​ចំណុច​ក្លឹ​ប​មី​ត​ណាយ តាម​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ព័ត៌មាន​ពី​ជន​បង្ក និង​ភ្ញៀវ​ដែល​ចូល​ទៅ​រាំ​កម្សាន្ត​នៅ​ក្នុង​ក្លឹ​ប​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៤​នាក់ បាន​ចូល​ទៅ​ផឹកស្រា​និង​រាំ​កម្សាន្ត ក៏​បាន​ឈ្លោះប្រកែក​ជាមួយ​ជន​មួយ​ក្រុម​ទៀត​ក៏​ត្រូវ​សន្តិសុខ​យាម​ក្នុង​ក្លឹ​ប​ចាប់​វាយ​បណ្តាល​ឲ្យ​ពួក​គេ​រង​របួសធ្ងន់​ទាំង​៤​នាក់ ហើយ​បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ ព្រោះ​ម្ចាស់ក្លឹ​ប​ខាងលើ​ផ្កាយ​មួយ​នៅ​ក្រសួងមហាផ្ទៃ​។

ទោះបីជា​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​យ៉ាងណា ក៏​ថៅកែ​ក្លឹ​ប​មិន​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ឡើយ​។ ចំណែក​តំណាង​ខាង​ក្លឹ​ប​មី​ត​ណាយ​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​វាយតប់​គ្នា​បង្ក​ភាព​រញ៉េរញ៉ៃ និង​វាយ​បំផ្លាញ​របស់​ក្នុង​ក្លឹ​ប​ទើបត្រូវ​ឃាត់ខ្លួន​បែប​នេះ​។ ក្រោយ​ពេល​កើតហេតុ​យុវជន​ទាំង​៤​នាក់ ត្រូវ​បាន​ម្ចាស់​ក្លឹ​ប​នាំ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ដោះស្រាយ ៕